• 2023-08-17 04:08:50
  • ព័ត៌មាន

ពិធីសម្ពោធរថយន្ត GAC EMKOO នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៣ នៅ Aeon 2

  • 2023-08-17 04:08:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សូមជម្រាបជូនថា ក្រុមហ៊ុន THH IMPORT EXPORT Co., Ltd ជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន TH Group ជាក្រុមហ៊ុនក្នុងស្រុកមួយ និងទទួលសិទ្ធិចែកចាយលក់រថយន្ត GAC និងគ្រឿងបន្លាស់រថយន្តផ្តាច់មុខតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជាចាប់ពីឆ្នាំ ២០២០មក ពីក្រុមហ៊ុន GAC MOTOR របស់ប្រទេសចិន។ បច្ចុប្បន្ននេះ ក្រុមហ៊ុន TH Group មានអាជីវកម្មសំខាន់ៗចំនួន ៣ប្រភេទ៖ ទី១ រថយន្ត ទី២ ភោជនីយដ្ឋាន និងអាហារសម្រន់ និង ទី៣ ហាងលក់ទំនិញរាយ ជាដើម។

បច្ចុប្បន្ននេះ ដូចលោកលោកស្រីបានជ្រាបស្រាប់ហើយ កំណើននៃការប្រើប្រាស់រថយន្តម៉ាកយីហោរបស់ GAC នៅលើដងផ្លូវ មានចំនួនកើនឡើងជាលំដាប់។ ព្រោះរថយន្ត GAC គឺជាតំរូវការរបស់អតិថិជនដែលកំពុងស្វែងរកនូវរថយន្តថ្មី ដែលមានគុណភាពខ្ពស់ ទំនើប មានប្រព័ន្ធសុវត្ថិភាពគ្រប់ជ្រុងជ្រោង សន្សំសំចៃ និងមានតម្លៃសមរម្យ។ ជាក់ស្តែង ក្នុងឆ្នាំ២០២២ GAC MOTOR Cambodia សម្រេចបានកំណើននៃការលក់របស់ខ្លួនរហូតដល់ 96.19% ធៀបទៅនឹងលទ្ធផលនៃការលក់នៅឆ្នាំមុន។ ដើម្បីឆ្លើយតបទៅហ្នឹងសន្ទុះនៃការគាំទ្រនេះ GAC MOTOR Cambodia បានសម្រេចនាំចូលរថយន្តមួយម៉ូឌែលថ្មីទៀត ដែលជារថយន្តទំនើបបែបអនាគត់គឺ GAC EMKOO (ជីអេស៊ី អ៊ឹមឃូ) នឹងប្រកាសលក់ជាផ្លូវការនាពេលបន្តិចទៀតនេះ។

សូមបញ្ជាក់ថា GAC EMKOO (ជីអេស៊ី អ៊ឹមឃូ) គឺជារថយន្តម៉ូឌែលថ្មីរបស់ GAC MOTOR ដែរត្រូវបានរចនាបែបរថយន្តវិទ្យាសាស្ត្រ (Sci-Fi designed concept) បំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃ និងមានថាមពលខ្លាំង សក្តិសមបំផុតសម្រាប់អ្នកបើកបរជំនាន់ថ្មី។ វាបានបំពាក់នូវម៉ាស៊ីនសាំងសេរីថ្មី ប្រភេទ Mega Wave Power ទំហំ 1.5T GDI ភ្ជាប់ជាមួយប្រអប់លេខ 07 វគ្គអូតូ (7WDCT) ប្រភេទ Wet Dual Clutch Transmission នៅលើគ្រោងតួសកល GPMA (GAC Global Platform Modular Architecture) ដែលមានលក្ខណៈ ធន់ រឹងមាំ សន្សំសំចៃ និងផ្តល់នូវគុណភាពខ្ពស់ក្នុងការបើកបរ។

ចំពោះរថយន្ត EMKOO (អ៊ឹមឃូ) ដែលនាំមកកាន់ទីផ្សារប្រទេសកម្ពុជា គឺកំរិត GL ប្រភេទ Full options បំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃ ស្របតាមតម្រូវប្រើប្រាស់ចាំបាច់របស់អតិថិជន និងមានតម្លៃត្រឹមតែ $39,999.- តែប៉ុណ្ណោះ។ យើងខ្ញុំសង្ឈឹមថា រថយន្ត EMKOO (អ៊ឹមឃូ) នេះនឹងផ្តល់ជាជម្រើសថ្មីសម្រាប់អតិថិជនដែលកំពុងស្វែងរកនូវរថយន្តទំនើបបែបអនាគត់ ដែលមានគុណភាពខ្ពស់ មានប្រព័ន្ធសុវត្ថិភាពគ្រប់ជ្រុងជ្រោង សន្សំសំចៃ និងមានតម្លៃសមរម្យ។

សូមបញ្ជាក់ថា រាល់ការទិញរថយន្ត GAC MOTOR Cambodia លោកអ្នកនឹងទទួលបានការធានាគុណភាពរយៈពេលវែងពីរោងចក្រផ្ទាល់រហូតដល់ ០៥ឆ្នាំ ឬ ១៥០,០០០ គីឡូម៉ែត្រ ដែលជាគោលការណ៍ធានាជាសកល និងទទួលបានការថែរទាំឥតគិតថ្លៃ ០១ឆ្នាំ ឬ ២០,០០០ គីឡូម៉ែត្រ ផងដែរ។

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី