/Week-(7)/64352ab6a2c4c_1681205940_medium.jpg)
- 2023-04-11 09:42:34
- គន្លឹះ
មកពីដើរលេងវិញ បើកឡានពេលយប់ គួរប្រើភ្លើងហ្វាបែបណាខ្លះ?
- 2023-04-11 09:42:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកពីដើរលេងវិញ បើកឡានពេលយប់ គួរប្រើភ្លើងហ្វាបែបណាខ្លះ?
ចន្លោះមិនឃើញ
បច្ចុប្បន្នហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មានការប្រសើរល្អខ្លាំងណាស់ ដែលធ្វើឱ្យការធ្វើដំណើរបានកាន់តែលឿន។ អ៊ីចឹងហើយ បងប្អូនយើងភាគច្រើនពេលទៅដើរលេងកម្សាន្ត គឺទាល់តែល្ងាចបានវិលត្រឡប់មកផ្ទះវិញ។ ដូច្នេះ ការបើករថយន្តពេលយប់ ពិតជាមិនអាចខ្វះបានឡើយនូវការចេះពីរបៀបប្រើប្រាស់ភ្លើងកូត និងភ្លើងហា្វ ដើម្បីបង្កើនសុវត្ថិភាព។
ជាទូទៅ នៅតំបន់ទីប្រជុំជន គឺប្រើតែភ្លើងកូតមួយប៉ុណ្ណោះ។ ចំណែកការប្រើភ្លើងហ្វាវិញ អាចធ្វើឡើងនៅតំបន់ និងស្ថានភាពដូចខាងក្រោមនេះ៖
-តំបន់ទីក្រុង តែស្ងាត់ និងងងឹតៈ លោកអ្នកអាចប្រើភ្លើងហ្វាបាននៅក្នុងតំបន់ទីក្រុង លុះត្រាតែទីកន្លែងនោះ មិនមានយានយន្តដទៃធ្វើចរាចរណ៍ ហើយងងឹតខ្លាំង។
-ផ្លូវល្បឿនលឿនៈ ប្រសិនអ្នកធ្វើដំណើរលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នាពេលយប់ គឺលោកអ្នកត្រូវបានជំរុញឱ្យប្រើប្រាស់ភ្លើងហ្វា ដើម្បីអាចមើលផ្លូវបានឆ្ងាយ ហើយម្យ៉ាងទៀតក៏មិនប៉ះពាល់ដល់អ្នកមកពីទិសផ្ទុយដែរ ព្រោះខណ្ឌចែកទ្រូងផ្លូវគ្នាដោយសួនកណ្តាលទៅហើយ។
-បើកតាមផ្លូវជាតិ ឬផ្លូវខេត្តៈ លោកអ្នកអាចប្រើភ្លើងហ្វាបាន ប៉ុន្តែត្រូវទម្លាក់ចុះមកប្រើភ្លើងកូតវិញ ពេលមានរថយន្តមកពីទិសផ្ទុយ ហើយមិនត្រូវបើកហ្វា ពេលកំពុងបើករថយន្តតាមខាងក្រោយគេនោះទេ។
-យ៉ាងណាមិញ មិនគួរបើកភ្លើងហ្វា ក្នុងពេលចុះអព្ទ ភ្លៀង ឬធ្លាក់ព្រិលនោះទេ ដែលវានឹងចាំងផ្លាតមកភ្នែកអ្នកវិញ។
គួរដឹងថា ភ្លើងកូត អាចឱ្យអ្នកមើលឃើញក្នុងចម្ងាយ ៣៥ ទៅ ៧៥ម៉ែត្រ ហើយភ្លើងហ្វា អាចឱ្យអ្នកមើលឃើញក្នុងចម្ងាយ ១០០ ទៅ ១៦០ម៉ែត្រ៕