• 2023-04-07 03:48:05
  • ព័ត៌មាន

Control Center លើ​ iPhone នឹងកែមុខមាត់ថ្មី​ក្នុង Version iOS 17 តែ​សោកស្តាយ​អ្នកប្រើ iPhone 8 និង iPhone X

  • 2023-04-07 03:48:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Control Center នៅលើ iPhone បច្ចុប្បន្ន​នេះ មានអាយុកាល ១០ឆ្នាំហើយ ដោយវាទំនង​ជានឹង​ត្រូវកែប្រែថ្មី​ដ៏សំខាន់​សម្រាប់​ប្រព័ន្ធប្រតិបត្តិការ iOS 17 ខណៈ Version ថ្មីនេះ នឹងត្រូវប្រកាស​ចេញ​ក្នុង​សន្និសីទ​អ្នក​អភិវឌ្ឍ​ទូទាំងពិភពលោក​ (WWDC) នាខែមិថុនាខាងមុខនេះ។

គួរកត់សម្គាល់​ដែរថា Control Center ត្រូវបាន​កែសម្រួលថ្មីតិចតួចបំផុត​ចាប់តាំងពីជំនាន់ iOS 7 មក។ ក្នុងនោះ ការបើក Control Center គឺថាច់អូស​ពីក្រោមអេក្រង់ឡើងលើ ហើយបានកែប្រែ​ពីការថាច់​អូសពីលើ​អេក្រង់​មកក្រោមវិញ ក្នុងជំនាន់ iOS 11 សម្រាប់ទូរសព្ទដែល​ប្រើ Face ID ចាប់តាំងពី iPhone X មក។

តែយ៉ាងណា គេនៅ​មិនទាន់ដឹង​ថា Control Center ថ្មី​នេះ នឹង​មានរូបរាង​ និងលក្ខណៈ​យ៉ាងណាខ្លះនោះទេ។ ទន្ទឹមនឹងនេះដែរ គេរំពឹងថា iPhone 8 និង iPhone X នឹង​មិនអាចដំឡើងដល់ iOS 17 នោះទេ ពោលគឺ​មិនអាចប្រើ Control Center ថ្មីបានឡើយ៕

អត្ថបទ៖ សំភី

មតិយោបល់