• 2022-10-13 03:05:51
  • ព័ត៌មាន

Maserati Cambodia នាំរសនិយមបែបអ៊ីតាលីមកជូនលោកអ្នក

  • 2022-10-13 03:05:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី12 ខែតុលា ឆ្នាំ 2022 Maserati Cambodia បានរៀបចំកម្មវិធីអាហារពេលព្រឹកបែប អ៊ីតាលី ដែលជាបទពិសោធន៍ថ្មី និងដើម្បីរំលេចរសនិយមដ៏ស្រស់ស្អាត របស់ប្រទេសអ៊ីតាលី។

មិត្តភ័ក្តិមួយចំនួនមកពីប្រព័ន្ធផ្សព្វផ្សាយបានចូលរួម ដោយម្នាក់ៗមានឱកាសរីករាយ នឹងជាប់ចិត្តជាមួយ ឈុត សាច់បន្ទះ និងឈុតនំប័ុងផ្អោបសាច់ ដែលរៀបចំឡើងយ៉ាងពិសេសដោយ មេចុងភៅជនជាតិអ៊ីតាលី ផ្ទាល់។

ភ្ញៀវកិត្តិយសត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅនៅក្នុងអាគាតាំងបង្ហាញរថយន្ត Maserati និងរីករាយជាមួយ បទពិសោធន៍ អាហារពេលព្រឹកបែបអ៊ីតាលីដ៏ប្រណិត មុនពេលប្តូរវេនដើម្បីទទួលបានបទពិសោធន៍ នៃការ បើកបររថយន្ត អ៊ីតាលីរបស់ Maserati ។

លោក Jason Broome នាយកគ្រប់គ្រង Maserati Cambodia បានថ្លែងថា “ពួកយើងនៅ Maserati Cambodia មិនដែលនឿយហត់ក្នុងការផ្តល់ឱ្យភ្ញៀវនូវភាពរំភើប និងរីករាយរបស់ អ៊ីតាលី នោះទេ ហើយតែងតែប្តេជ្ញាបង្កើតសកម្មភាពបន្ថែមទៀតដើម្បីបំពេញបំណងអតិថិជន ដើម្បីទទួលបាននូវ “បទ ពិសោធន៍បែបអ៊ីតាលាន”។ ខ្ញុំសូមលើកទឹកចិត្តដល់លោកអ្នកទាំងអស់គ្នាឱ្យមកជួបក្រុមការងាររបស់យើង ដើម្បីទទួលបានអារម្មណ៍ "នៃរសនិយមបែបអ៊ីតាលី" ។

ភ្ញៀវកិត្តយសក៏មានពេលវេលាដ៏រំភើបរីករាយក្នុងការបើកបរសាកល្បងរថយន្ត Maserati Levante GT ដែលជា ម៉ូដែលដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា។

Maserati Levante GT Hybrid បំពាក់ដោយម៉ាស៊ីន 2.0 លីត្រ ភ្ជាប់មកជាមួយបច្ចេកវិទ្យា hybrid ផ្តល់ជូនអ្នកប្រើប្រាស់នូវកម្លាំងលើសពី 330hp ជាមួយនឹងល្បឿនអតិបរមា 245 គីឡូម៉ែត្រក្នុងមួយម៉ោង។ បច្ចេកវិទ្យា Mild Hybrid គឺសក្តិសមនឹងឈ្មោះ សំដៅលើកម្លាំងដ៏រស់រវើករបស់ Maserati ។

អ្នកចូលរួមក៏មានឱកាសទទួលបាននូវបទពិសោធន៍នៃគំរូរថយន្ត Maserati ដ៏អស្ចារ្យមួយទៀតគឺ Ghibli GranSport ដែលមានម៉ាស៊ីនទាក់បូភ្លោះ Twin-turbo ចំណុះ 3.0 លីត្រ ស៊ីឡាំង V-6 និងប្រអប់លេខស្វ័យប្រវត្តិ ៨ វគ្គ។ GranSport ទទួលបានម៉ាស៊ីនខ្លាំងដែលមានកម្លាំង 350hp និងផ្តល់ទិន្នផលរបស់វាដល់ដីតាមរយៈប្រព័ន្ធបើកបរអូសកង់ខាងក្រោយគ្រប់ពេលវេលា៕

មតិយោបល់