• 2022-08-15 02:44:16
  • គន្លឹះ

ធុញគេផ្ញើសារជាសំឡេងមក Telegram អាចបិទមិនឱ្យផ្ញើសារសំឡេងចូលបាន (អតិថិជនបង់លុយ)

  • 2022-08-15 02:44:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់អ្នកប្រើបង់លុយ Telegram Premium ក្រុមហ៊ុនទើបផ្ដល់ជម្រើសថ្មី Restrict Voice Message កំណត់មិនឱ្យភាគីម្ខាងទៀតផ្ញើសារមកយើងជាសំឡេងបាន។

ការកំណត់នេះមានជម្រើស មិនឱ្យផ្ញើសារចូលជាសំឡេងទាំងគ្រប់មនុស្ស (Nobody) ឬកំណត់ត្រឹមមនុស្សដែលមានក្នុងបញ្ជីឈ្មោះអាចផ្ញើសារជាសំឡេងបាន (My Contacts) ឬកំណត់លើកលែងតែចំពោះមនុស្សប៉ុន្មាននាក់ក៏បាន (Exceptions)។

របៀបបើកមុខងារនេះ សូមចូលទៅកាន់ Settings > Privacy and Security > Voice Messages បន្ទាប់មកកំណត់តាមការចង់បាន។

យ៉ាងណា បើក្នុងកាលៈទេសៈខ្លះអ្នកមិនអាចស្ដាប់សំឡេងបាន អ្នកក៏អាចប្រើមុខងារ បម្លែងសារជាសំឡេងទៅជាតួអក្សរបានផងដែរ សម្រាប់អតិថិជនបង់លុយ Telegram Premium៕

អត្ថបទ៖ កុសល

មតិយោបល់