/62f5ccc65a2e7_1660275900_medium.jpg)
- 2022-08-12 03:55:53
- ចំណេះដឹង
តាមរបាយការណ៍ បច្ចុប្បន្នមេរោគជាង ៥ពាន់លាន បាន និងកំពុងគំរាមកំហែងសុវត្ថិភាពកុំព្យូទ័រ
- 2022-08-12 03:55:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមរបាយការណ៍ បច្ចុប្បន្នមេរោគជាង ៥ពាន់លាន បាន និងកំពុងគំរាមកំហែងសុវត្ថិភាពកុំព្យូទ័រ
ចន្លោះមិនឃើញ
ត្បិតថាពិភពលោកបាន និងកំពុងរីកចម្រើនខាងផ្នែកបច្ចេកវិទ្យា ប៉ុន្តែជាមួយគ្នា មេរោគដែលគំរាមកំហែងសុវត្ថិភាពឯកសារក្នុងកុំព្យូទ័រ ក៏កើនឡើងដូចគ្នា ដែលតាមរបាយការណ៍ បច្ចុប្បន្នមេរោគជាង ៥ពាន់លាន បាន និងកំពុងគំរាមកំហែងសុវត្ថិភាពកុំព្យូទ័រ។
របាយការណ៍អំពីវត្តមានមេរោគកុំព្យូទ័រខាងលើ ត្រូវបានយកចេញពីគេហទំព័រ www.statista.com ហើយត្រូវបានយកមកបង្ហាញដោយលោក ប៊ុន ចាន់ឈីម នាយកប្រតិបត្តិ Elitect Distributor។ តាមរបាយការណ៍នេះ តួលេខជាក់ស្ដែងនៃមេរោគកុំព្យូទ័រដែលបច្ចុប្បន្នចរាចរណ៍ពាសពេញប្រព័ន្ធបណ្ដាញនានា មានចំនួន៥.៤ ប៊ីលានករណីទូទាំងពិភពលោក។ ក្នុងនោះការគំរាមកំហែងជាមេរោគប្រភេទ RANSOMEWARE មានចំនួនដល់ទៅ ៦៨.៥% ឯណោះ។
របាយការណ៍នេះដដែល បើតាមលោក ចាន់ឈីម ចិន ជាប្រទេសដែលរងការវាយប្រហារពីមេរោគ និងក្រុម Hacker ច្រើនជាងគេបំផុតក្នុងពិភពលោក ក្នុងនោះ ចិនតែមួយ មានចំនួន ៤៧.៨% នៃចំនួនកុំព្យូទ័រសរុបទូទាំងប្រទេស ត្រូវរងការវាយប្រហារដោយ Hacker។
និយាយពីបុព្វហេតុនៃការវាយប្រហារពីពពួកមេរោគ ឬក្រុម Hacker មួយផ្នែក គឺមានជាប់ពាក់ព័ន្ធយ៉ាងសំខាន់ចំពោះការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ ឬ Software មិនមានអាជ្ញាប័ណ្ណ(Licence) នេះបើតាមលោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
ថ្លែងនៅក្នុងកម្មវិធីចុះកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន HTECH និង ELITECH Distributor នាំយកកម្មវិធីកម្ចាត់មេរោគ ESET ចូលមកក្នុងប្រទេសកម្ពុជា លោក អ៊ូ ផាន់ណារិទ្ធ លើកឡើងថា ការប្រើ Software អត់មាន Licence ត្រឹមត្រូវ គឺមានហានិភ័យខ្ពស់បំផុត ព្រោះនោះជាច្រកដែល Hacker អាចបញ្ចូលមេរោគទៅកុំព្យូទ័រយើងបានដោយងាយ។
នៅកម្ពុជា លោក ផាន់ណារិទ្ធ បានធ្វើការប៉ាន់ប្រមាណថា បច្ចុប្បន្នអ្នកប្រើប្រាស់ កុំព្យូទ័រ ឬកម្មវិធីផ្សេងៗ មានអាជ្ញាប័ណ្ណត្រឹមត្រូវ គឺមានតិចតួចនៅឡើយ។ស្ថានភាពបែបនេះ ដូចលោកលើកឡើង គឺមានកម្រិតហានិភ័យខ្ពស់បំផុត ដែលអាចកើតមានលើឯកសារសំខាន់ៗនៅលើកុំព្យូទ័រ ដែលរបស់សំខាន់បំផុតក្នុងការធ្វើពាណិជ្ជកម្មសម័យឌីជីថល។
លោកគូសបញ្ជាក់ថា " សម័យនេះ យុគៈនេះ Data is very important អីចឹងហើយអ្នកដែលមាន Data គឺជាអ្នកឈ្នះហើយ ព្រោះយុគៈនេះ គេធ្វើ Business Economic នៅលើ Data ហ្នឹងហើយ អីចឹងហើយ Data យើងត្រូវ Protect សំខាន់បំផុត!”។
ស្ថានភាពនេះ ទាមទារការប្រើប្រាស់ត្រូវធានាឲ្យបានសុវត្ថិភាព ហើយក្នុងនោះ ការប្រើប្រាស់កម្មវិធីកម្ចាត់មេរោគ គឺជាជម្រើសចាំបាច់បំផុត។ លោក ប៊ុន ចាន់ឈីម នាយកប្រតិបត្តិ Elitect Distributor ដែលនាំកម្មវិធី ESET អះអាងថា ការប្រើប្រាស់កម្មវិធីកម្ចាត់មេរោគ គឺជួយការពារទិន្នន័យ ក៏ដូចជាឯកសារសំខាន់ៗដែលមាននៅក្នុងកុំព្យូទ័រពីពពួកមេរោគ។
ទី២ ជួយការពារកុំព្យូទ័រពីការជាប់គាំងដោយសារមេរោគ។ ទី៣ ជួយឲ្យមានសុវត្ថិភាពលើការទូទាត់តាមរយៈធនាគារ ដែលជាហានិភ័យធំមួយនាពេលបច្ចុប្បន្ន។ និងទី៤ រារាំងសារ និងផ្ទាំងពាណិជ្ជកម្មឥតប្រយោជន៍ដែលបង្កឡើងដោយមេរោគ ហើយនេះជាច្រកមួយសម្រាប់ក្រុម Hacker បញ្ចូលមេរោគចូលទៅក្នុងកុំព្យូទ័ររបស់យើង។
ESET គឺជាបច្ចេកវិទ្យារបស់ប្រទេសស៊ូវ៉ាគី វាប្រភេទកម្មវិធីកម្ចាត់លេខ១នៅអឺរ៉ុប បច្ចុប្បន្ន បាន និងកំពុងចរាចរណ៍នៅក្នុងប្រទេសចំនួន ២០២ បូករួមនឹងកម្ពុជាផង៕