• 2022-07-28 00:45:00
  • ផលិតផលថ្មី

បច្ចេកវិទ្យា​សម្គាល់​ទំនិញ​សុទ្ធ ពេញ​និយម​ប្រើ​នៅ​អឺរ៉ុប និង​ប្រទេស​ជា​ច្រើន បាន​មក​ដល់​កម្ពុជា

  • 2022-07-28 00:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកទេស​វិទ្យា​ថ្មី​មួយ​ដែល​មាន​សមត្ថភាព​សម្គាល់​នូវ​មុខ​ទំនិញ​សុទ្ធ​តាម​រយៈ​ការ​ស្កេន​នៅ​លើ​ស្ទីកគ័រ ដែល​ពេញ​និយម​ប្រើ​នៅ​អឺរ៉ុប និង​បណ្ដា​ប្រទេស​ជាច្រើន​នោះ ឥឡូវ​នេះ​បាន​មក​ដល់​ក្នុង​ប្រទេស​កម្ពុជា​ដែរ។

“VeChain Pro” គឺ​ជា​ប្រភេទ Application បច្ចេកវិទ្យា​មួយ​របស់​ប្រទេស​សិង្ហបុរី ដែល​ប្រើ​មុខងារ​ប្រព័ន្ធ​គ្រប់គ្រងទិន្នន័យ Blockchain ដែល​ជាប្រព័ន្ធ​ដ៏មានសុវត្ថិភាព ពោល​គឺ​រាល់ទិន្នន័យ​ដែល​ត្រូវ​បាន​រក្សា​ទុក គឺ​មិន​អាច​លុប ឬកែប្រែឡើយ។ “VeChain Pro” ធ្វើ​សហប្រតិបត្តិការជាមួយ​នឹង​ស្ទីគ័រ​ដែល​មាន​បង្កប់​បន្ទះ​ឈីប​ដើម្បី​សម្គាល់​មុខ​ទំនិញ​ណា​មួយ​បញ្ជាក់​ពី​គុណភាព​ពិត ឬ​មិនមែន និង​ធានា​សុវត្ថិភាព​ រួម​ទាំង​ទំនុក​ចិត្ត​សម្រាប់​អតិថិជន​ក្នុង​ការ​ជាវ​នូវ​ផលិតផល​ណា​មួយ។

បច្ចេកវិទ្យា​នេះ បាន​ចូល​មក​កម្ពុជា តាម​រយៈ​ក្រុមហ៊ុន Attwood នឹងត្រូវ​បាន​គេហៅថា ATTWOOD BLOCKCHAIN STICKER (ABS)។ តាម​លោក លីម សុខ ប្រធានផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន​នេះ បាន​ឲ្យ​ដឹង បច្ចុប្បន្ន​បច្ចេកវិទ្យានេះ បាន និង​កំពុង​ពេញ​និយម​ប្រើប្រាស់​​នៅតាម​ប្រទេស​ជា​ច្រើន​ដូច​ជា៖ ចិន ជប៉ុន សិង្ហបុរី អាមេរិក អឺរ៉ុប...និង​ប្រើ​ប្រាស់​ដោយ​ក្រុមហ៊ុន​ធំ​ៗលំដាប់​ពិភព​លោក​ដូច​ជា​ក្រុមហ៊ុន BMW, Givenchy, FINDI, និង Walmat ជា​ដើម។

លោក តាន់ សែឆាយ អគ្គនាយក ក្រុមហ៊ុន​អ៊ែតវូត

នៅ​ពេល​នេះ “VeChain Pro” បាន​ចូល​មក​កម្ពុជា តាម​រយៈ​ក្រុមហ៊ុន​អ៊ែតវូត​ក្រោម​ទំហំ​វិនិយោគ​ដ៏​ខ្ពស់។ បច្ចេកវិទ្យា​នេះ មាន​ដាក់​នៅ​លើ​ផលិតផល​ស្រា​មួយ​ចំនួន​របស់​ក្រុមហ៊ុន។ លោក តាន់ សែឆាយ អគ្គនាយក ក្រុមហ៊ុន​អ៊ែតវូត បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន​លោក​បាន​សម្រេច​ប្រើ​ប្រាស់​នៅ​លើ​ផលិត​ស្រា​ជា​អាទិភាព ដោយ​សារ​នេះ​ជា​ប្រភេទ​ដែល​មាន​អាត្រាហានិភ័យ​​ច្រើន​នៅ​លើ​ទីផ្សារ។

ធ្វើ​បែប​នេះ ដើម្បី​ទប់​ស្កាត់​ការ​ចរាចរណ៍​ផលិត​ផល​ក្លែង​បន្លំ​លើ​ទីផ្សារ និង​ការពារ​អតិថិជន​។ លោក​លើក​ឡើង​ថា “VeChain Pro” ដែល​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​ស្ទីគ័រក្រោម​ប្រព័ន្ធ​គ្រប់គ្រងទិន្នន័យ Blockchain ជាមួយ​នឹង​ប្រសិទ្ធភាព​មិន​លម្អៀង និង​ច្បាស់​បំផុត ដែល​អាច​និយាយ​បាន​ថា សុវត្ថិភាព ១០០%។

លោក​ថា អតិថិជន​អាច​តាមដាន គុណភាព​ទំនិញ ក៏​ដូច​ជា​ផលិតផល​មួយ​ចំនួន​របស់​អ៊ែតវូត​ តែ​តាម​រយៈ​ទូរស័ព្ទដៃ​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ ដើម្បី​ប្រើ​ប្រាស់​បច្ចេកវិទ្យានេះបាន អតិថិជន គ្រាន់​តែ​ដោនឡូត​កម្មវិធី​ទូរស័ព្ទដៃ “VeChain Pro” ពី​ Play Store, App Store តម្លើង រួច​ប្រើ​វា​ដើម្បី​ផ្ទៀងផ្ទាត់តាម​រយៈ​មុខងារ NFC របស់​ទូរស័ព្ទ​នីមួយៗ​ជា​ការ​ស្រេច ហើយ​អតិថិជន នឹង​បាន​ត្រឡប់​មក​វិញ​នូវ​ទិន្នន័យ​បញ្ជាក់​ពី​គុណភាព​ទំនិញ​ “ATTWOOD CERTIFIED” យ៉ាង​ជាក់លាក់។ ក្រៅ​ពី​នេះ​ប្រសិន​បើ​មិនចេញ​លទ្ធផល​ផ្ទុយ​ពី​នេះ គឺ​ជា​ផលិតផល​ក្លែង​បន្លំ៕

អត្ថបទ៖ ទារិកា

មតិយោបល់