• 2022-07-15 07:42:12
  • ព័ត៌មាន

Ford ដាក់ឲ្យតេស្ត Everest ឆ្នាំ២០២៣ នៅទឹកដីថៃ បង្កើតបទពិសោធន៍ថ្មីរឹតតែអស្ចារ្យ

  • 2022-07-15 07:42:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Ford ប្រចាំនៅប្រទេសថៃ បានទទួលស្វាគមន៍ក្រុមអ្នកសារព័ត៌មានថៃ និងបរទេសដែលរួមមានទាំងកម្ពុជាផងនោះ ក្នុងព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford Everest ជំនាន់ក្រោយ «Next-Generation Ford Everest Ride and Drive» ដើម្បីទទួលយកបទពិសោធន៍ថ្មីជាមួយរថយន្ត SUV ថ្មីរបស់ Ford ដែលពោរពេញដោយសមត្ថភាព សុវត្ថិភាព និងផាសុកភាព។

ព្រឹត្តិការណ៍នេះ ធ្វើឡើងក្រោមពាក្យស្លោក «Life is Yours to Master» នៅក្នុងខេត្ត Kanchanaburi ភាគខាងលិច ប្រទេសថៃ ជាទីតាំងអំណោយផលដល់ការធ្វើដំណើរបែបផ្សងព្រេង។ កម្មវិធីនេះ បានផ្តល់ឱកាសដ៏រំភើបដល់អ្នកចូលរួម ក្នុងការកាន់ដៃចង្កូតដំបូងនៃរថយន្ត Everest ជំនាន់ថ្មី ដែលមាន option ជាច្រើនដូចជា Trend, Sport, Titanium+ 4x2 និង Titanium+ 4x4។ ក្នុងនោះ៖

  • Ford Everest Titanium+ 4x4 10AT: បំពាក់ម៉ាស៊ីន bi-turbo ចំណុះ ២,០លីត្រ ជាមួយប្រអប់លេខអូតូ ១០វគ្គ (E-Shifter) ផលិតបានកម្លាំង ២១០សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ។

  • Ford Everest Titanium+ 4x2 10AT: បំពាក់ម៉ាស៊ីន bi-turbo ចំណុះ ២,០លីត្រ ជាមួយប្រអប់លេខអូតូ SelectShift ១០វគ្គ ផលិតបានកម្លាំង ២១០សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ។

  • Ford Everest Sport 4x2 6AT: បំពាក់ម៉ាស៊ីនទាក់បូ១ ចំណុះ ២,០លីត្រ ជាមួយប្រអប់លេខអូតូ ៦វគ្គ ផលិតបានកម្លាំង ១៧០សេះ និងកម្លាំងរមួល ៤០៥ញ៉ូតុនម៉ែត្រ។

  • Ford Everest Trend 4x2 6AT: បំពាក់ម៉ាស៊ីនទាក់បូ១ ចំណុះ ២,០លីត្រ ជាមួយប្រអប់លេខអូតូ ៦វគ្គ ផលិតបានកម្លាំង ១៧០សេះ និងកម្លាំងរមួល ៤០៥ញ៉ូតុនម៉ែត្រ។

ការបើកបរសាកល្បងក្នុងព្រឹត្តិការណ៍ខាងលើ បានជួយឱ្យអ្នកសារព័ត៌មានដកស្រង់បទពិសោធន៍ និងចំណីអារម្មណ៍ថ្មីដ៏អស្ចារ្យ នូវ performance របស់រថយន្តទាំងនៅលើផ្លូវធម្មតា និងផ្លូវ Off-road។ ជាមួយគ្នានោះ អ្នកចូលរួមអាចជ្រើសរើស Mode បើកបរទៅតាមស្ថានភាពផ្លូវដូចជា៖

  • Normal Mode: ប្រើសម្រាប់បើកបរជាប្រចាំថ្ងៃនៅលើផ្លូវធម្មតា ដោយជ្រើសរើសយកប្រព័ន្ធគ្រប់គ្រងប៉ុង 2H។

  • Eco Mode: ប្រើសម្រាប់បើកបរលើផ្លូវធម្មតា ដោយជ្រើសរើស Mode នេះ ក្នុងប្រព័ន្ធគ្រប់គ្រងប៉ុង 2H ដើម្បីជួយសន្សំសំចៃនៃការប្រើប្រាស់ប្រេង។ សម្រាប់ Mode នេះផងដែរ ក៏ជួយដល់វាយតម្លៃឥរិយាបថនៃការបើកបរ ដើម្បីធ្វើឱ្យប្រសើរឡើងនូវថាមពល និងប្រអប់លេខ ព្រមទាំង Cruise Control។

  • Slippery Mode: ប្រើសម្រាប់បើកបរលើផ្លូវរអិល។ ពេលប្រើ Mode នេះ ម៉ាស៊ីន ប្រអប់លេខ និងប្រព័ន្ធគ្រប់គ្រងលំនឹង នឹងធ្វើការអូតូខ្លួនវា កាត់បន្ថយការវិលកង់ មិនឱ្យរថយន្តគ្រលែង។

  • Tow/Haul Mode: សម្រាប់បើកបរ នៅពេលរថយន្តអូសសណ្តោង ពិសេសនៅពេលឡើងទួល ឬចំណោត។

  • Sand Mode: សម្រាប់​បើកបរលើផ្លូវខ្សាច់​ដែលជួយសម្រួល​រថយន្ត​មិនឱ្យជាប់ផុង។

  • Mud/Ruts Mode: ប្រើសម្រាប់បើកបរលើស្ថានភាពផ្លូវមានភក់ ដោយវាដំណើរការជាមួយប្រព័ន្ធ lock ប៉ុងក្រោយ (rear electronic diff lock) ជួយមិនឱ្យរថយន្តជាប់ផុង។ បន្ថែមលើសនេះ Ford Everest ជំនាន់ថ្មីក៏អាចបើកកាត់ទឹកដល់ជម្រៅ ៨០០មម និងអាចមើលទិដ្ឋភាពជុំវិញរថយន្តតាមរយៈកាមេរ៉ា 360។

ទន្ទឹមនឹងនេះ អ្នកសារព័ត៌មានក៏បានរីករាយផងដែរជាមួយបច្ចេកវិទ្យាថ្មីដែលបំពាក់លើរថយន្ត Ford Everest 2023 រួមមានដូចជា៖

  • FordPass: ជាកម្មវិធីដែលអ្នកបើកបរអាចភ្ជាប់មុខងារដូចជា បញ្ឆេះ និងពន្លត់ម៉ាស៊ីន ចាក់សោ និងដោះសារ បញ្ជាបើកម៉ាស៊ីនត្រជាក់មុនចូលរថយន្ត កំណត់ទីតាំងរថយន្ត និងពិនិត្យមើលស្ថានភាពរថយន្ត តាមរយៈស្មាតហ្វូន។
  • Flexible Seating: កោអីជួរទី២ក្នុងរថយន្តអាចបំបែកជា 60:40 និងកៅអីជួរទី៣បាន 50:50 ហើយអាចបត់បានដោយគ្រាន់តែចុចប៊ូតុងសម្រាប់រថយន្ត option ខ្ពស់។ ទាំងកៅអីជួរទី២ និងជួរទី៣ អាចបត់ជាសំប៉ែតបាន ដែលអាចផ្ទុកឥវ៉ាន់បានកាន់តែច្រើន។
  • Spaciousness: ផ្នែកខាងក្នុងរបស់រថយន្ត Everest ស៊េរីថ្មីនេះ គឺមានភាពទូលាយជាងមុន ធ្វើឱ្យមានអារម្មណ៍ស្រឡះល្អពេលអង្គុយក្នុងរថយន្ត។ មិនតែប៉ុណ្ណោះ វាក៏មាន apple catch ដែលវាជួយទប់ឥវ៉ាន់មិនឱ្យធ្លាក់ពេលបើកទ្វារក្រោយទៀតផង។

  • ប្រព័ន្ធកម្សាន្ត Touchscreen ធំរាងបញ្ឈរ និងមានកម្រិតបង្ហាញខ្ពស់: រថយន្ត Everest 2023 បំពាក់ Touchscreen ១០,១អ៊ីញ ទៅ ១២អ៊ីញ ដោយភ្ជាប់បច្ចេកវិទ្យាចុងក្រោយបំផុត SYNC4A។

អ្នកចូលរួមបើកបរសាកល្បង កាន់តែមានទំនុកចិត្តជាមួយប្រព័ន្ធជំនួយអ្នកបើកបរដែលបំពាក់នៅលើ Ford Everest 2023 ដូចជា ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិជំនាន់ថ្មី 2.0 ដែលចូលចតស្វ័យប្រវត្តទាំងបែបអក្សរ (P) និងបែបអក្សរ (T) និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ពេលថយក្រោយដោយស្វ័យប្រវត្តិ។

លោក Kamolchanok Prasertsom ប្រធានផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុន Ford ប្រទេសថៃ និងទីផ្សារអាស៊ាន បានថ្លែងថា៖ «កម្មវិធីបើកបរសាកល្បងនេះ អនុញ្ញាតឱ្យអ្នកសារព័ត៌មានទទួលបានបទពិសោធន៍ចំពោះបើកបររថយន្ត SUV ដែលមានសមត្ថភាពខ្លាំង ជាមួយនឹងអ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវការ ក្នុងការរៀបចំគម្រោងធ្វើដំណើរផ្សងព្រេងក្នុងជីវិតនាពេលអនាគតជាមួយក្រុមគ្រួសារ និងមិត្តភក្តិ»៕

អត្ថបទ៖ សំភី

មតិយោបល់