• 2022-01-28 01:00:00
  • ព័ត៌មាន

YouTube ចាយពេលពីរឆ្នាំលើ SHORTS រកបានប៉ុន្មាន View ហើយ?

  • 2022-01-28 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មានឆ្នាំចុងក្រោយ ការទស្សនាវីដេអូខ្លីៗពេញនិយមជាខ្លាំង ក្រៅពី TikTok ក៏មានមុខងារមុខងារវីដេអូខ្លី Shorts របស់ YouTube ដែលទើបចាប់កំណើត ទទួលបានជោគជ័យខ្ពស់ គឺអាចរកបានចំនួនទស្សនាសរុបដល់ទៅ ៥ទ្រីលានដង។

គួរបញ្ជាក់ថា YouTube Shorts បានបង្ហាញខ្លួនដំបូង ក្នុងឆ្នាំ២០២០ នៅ ប្រទេសឥណ្ឌា ហើយបានពង្រីកទៅកាន់ទូទាំងពិភពលោកកាលពីឆ្នាំមុន ២០២១ ផងដែរ។

មិនតែប៉ុណ្ណោះ មុខងារវីដេអូខ្លីរបស់ YouTube ក៏កំពុងពង្រីកមុខងារ "Remix" នឹងមកដល់ឆ្នាំនេះ និងកំពុងសាកល្បងវិធីថ្មីសម្រាប់អ្នកបង្កើតមាតិកា ដើម្បីរកប្រាក់តាមមុខងារ Shorts នៅតាមបណ្ដា ១០០ប្រទេស ផងដែរ៕

ប្រភព៖ 9to5google ប្រែ​សម្រួល៖ កុសល

មតិយោបល់