• 2021-11-03 06:41:44
  • ចំណេះដឹង

បើ AirPods ផ្ដាច់ខ្លួនពី Apple នឹងមានតម្លៃខ្លួនលើសលុប ថ្លៃជាង Sony លក់របស់រាប់សិបមុខទៅទៀត

  • 2021-11-03 06:41:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិនបើកាសឥតខ្សែ AirPods របស់ Apple ផ្ដាច់ខ្លួនទៅបង្កើតក្រុមហ៊ុនមួយថ្មី អាចជាឈ្មោះ AirPods, Inc. ហើយលក់កាសតែ៣ម៉ូឌែល នោះក្រុមហ៊ុនមួយនេះនឹងអាចមានតម្លៃមូលធនទីផ្សារ ដល់ទៅ ១៧៥ពាន់លានដុល្លារ។ នេះបើយោងទៅតាម YouTuber ក៏ដូចជាអ្នកជំនាញបច្ចេកវិទ្យាដ៏ល្បី Marques Brownlee ដែលគេស្គាល់ថា MKBHD។

គួរសម្គាល់បន្ដិច មូលធនទីផ្សារ ឬ Market Capitalization ហៅកាត់ថា Market Cap គឺជាទ្រព្យ ឬទឹកប្រាក់សរុបរបស់ក្រុមហ៊ុនមួយ ដោយគណនាផ្អែកទៅលើ ចំនួនភាគហ៊ុនរបស់ក្រុមហ៊ុនកំពុងចរាចរណ៍លើទីផ្សារ។

MKBHD បានលើកឡើងថា AirPods អាចមានតម្លៃក្រុមហ៊ុន ឬតម្លៃមូលធនទីផ្សារ ប្រមាណ ១៧៥ពាន់លានដុល្លារ ដោយតម្លៃនេះខ្ពស់ជាងក្រុមហ៊ុនដៃដូចជា Logitech ដែលផលិតកាសលក់និងគ្រឿង accessories ដទៃ មានតម្លៃត្រឹមតែ ១៤ពាន់លានដុល្លារ តែប៉ុណ្ណោះ។

ហើយបើធៀបនឹង Sony វិញ ដែលជាក្រុមហ៊ុនផលិតកាសដ៏ល្បី រួមទាំងផលិតស្មាតហ្វូន កាមេរ៉ា ភាពយន្ត PlayStation ជាដើម គឺក្រុមហ៊ុននេះមានតម្លៃត្រឹមតែ ១៥០ពាន់លានដុល្លារ ទាបជាង AirPods, Inc. ដដែល។

បន្ថែមពីនេះ MKBHD ក៏បានលើកឡើងក្នុងវីដេអូ review AirPods 3 ថា Apple មិនខំធ្វើឱ្យ AirPods អស្ចារ្យខ្លាំងលើសចំពោះចំណុចណាមួយនោះទេ តែពួកគេផលិតកាសឥតខ្សែមួយ ដែលដើរផ្លូវកណ្ដាល ហើយគ្រប់មុខងារលើកាសគឺល្អទាំងអស់ ពិសេសគឺប្រសើសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃតែម្ដង៕

ប្រភព៖ YouTube ប្រែ​សម្រួល៖ កុសល

មតិយោបល់