• 2021-07-08 03:50:49
  • គន្លឹះ

តិចនិកល្អៗទាំង ៧ នឹងធ្វើឱ្យអ្នកចង់ប្រើមុខងារ Siri

  • 2021-07-08 03:50:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Hey Siri ជាមុខបញ្ជារដោយសំឡេងប្រើប្រព័ន្ធ AI យ៉ាងទំនើបនៅលើ iOS ប៉ុន្ដែដោយសារតែស៊ាំនឹងចុចដៃលើអេក្រង់ អ្នកអាចភ្លេចប្រើមុខងារដ៏សំខាន់មួយនេះ។ យ៉ាងណាមិញមិនអីទេ តិចនិកល្អៗទាំង៧ នៅខាងក្រោម នឹងធ្វើឱ្យអ្នកកាន់តែចង់ប្រើមុខងារ Siri ម្ដងទៀត។

១. ប្រើ Siri ឱ្យចាក់ចម្រៀង ឬវីដេអូ លើកម្មវិធីជាច្រើន អ្នកអាចនិយាយថា "Hey Siri play hip hop song on Youtube" នោះវានឹងស្វែងរកបទ Hip Hop លើ YouTube ដោយមិនបាច់ឱ្យអ្នកចុចលើអេក្រង់ និងវាយអក្សរច្រើននោះទេ។ ហើយវាក៏អាចប្រើជាមួយកម្មវិធីចាក់តន្រ្តី និងវីដេអូផ្សេងទៀតផងដែរ។

២. ប្រើ Siri ឱ្យផ្ញើសារទៅនរណាម្នាក់ នៅលើកម្មវិធីជាច្រើន អ្នកអាចនិយាយថា "Hey Siri, send I’m busy to My Honey in Telegram App" ដើម្បីផ្ញើសារទៅនរណាម្នាក់ដោយមិនបាច់បើកកម្មវិធី ឬចុចអក្សរនោះទេ។

៣. Siri ជាទីប្រឹក្សារបស់អ្នក អ្នកអាចប្រើមុខងារនេះឱ្យនិយាយពាក្យកំប្លែងៗ ជជែកគ្នាលេងពេលអផ្សុក ពេលខ្លះមុខងារនេះគឺរស់រាយ កំប្លែង និងអាចធ្វើឱ្យអ្នកអស់សំណើចផងដែរ។ អ្នកក៏អាចឱ្យ Siri ជួយរកអ្វីផ្សេងៗដែលអ្នកចង់ដឹងពីអ៊ីនធឺណិត ពន្យល់អ្វីផ្សេងៗដែលអ្នកឆ្ងល់ជាច្រើនបានថែមទៀតផង។

៤. បង្រៀន Siri ឱ្យអាននិងស្គាល់ឈ្មោះក្នុង Contact ត្រឹមត្រូវជាងមុខ ដើម្បីអ្នកងាយស្រួលអ្នកខល ឬផ្ញើសារទៅកាន់ពួកគេ។ អ្នកអាចចូលទៅកាន់ Contact នីមួយៗ បន្ទាប់មកជ្រើសយក Edit > Add Field > Phonetic First name បន្ទាប់មកសរសេរឈ្មោះចូលបន្ថែម ដើម្បីឱ្យ Siri កាន់តែងាយស្រួលដឹងសូរសៀងនៃឈ្មោះក្នុង Contact នោះបន្ថែមទៀត។

៥. ប្រើ Siri ឱ្យរករូបថត ឬអាលប៊ុមណាមួយ អ្នកអាចនិយាយថា "Show me my pictures with (ឈ្មោះរបស់មនុស្ស ដែលមានក្នុង Contact ដែលធ្លាប់កំណត់ឱ្យស្គាល់រួចមកហើយក្នុងកម្មវិធី Photos)", "Show me my selfies", "Show me (ឈ្មោះអាល់ប៊ុមរូបថត)" ឬ "Show me my pictures in (ឈ្មោះទីកន្លែង)"។

៦. ឱ្យ Siri ស្វែងរកឬទាញយក កម្មវិធីនិងហ្គេមបាន មិនបាច់ចំណាយពេលចុចស្វែងរកយូរ អ្នកអាចប្រើមុខងារនេះស្វែងរកប្រភេទហ្គេម ឈ្មោះហ្គេម ឬកម្មវិធីនានាបានយ៉ាងលឿនផងដែរ។

៧. ប្រើ Siri ដោយមិនបាច់និយាយ ដោយសរសេរជំនួសវិញ ដោយចូលទៅកាន់ Setting > Accessibility > Siri & Search > Siri Responses > ចុច Enable លើ Always Show Siri Captions ជាការស្រេច។

ប្រភព៖ idropnews ប្រែ​សម្រួល៖ កុសល

មតិយោបល់