- 2021-05-13 03:24:53
- ចំណេះដឹង
បច្ចេកវិទ្យា AI ឬ បញ្ញាសិប្បនិម្មិត ត្រូវបានចែកចេញជា ៥ប្រភេទសំខាន់ៗ
- 2021-05-13 03:24:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បច្ចេកវិទ្យា AI ឬ បញ្ញាសិប្បនិម្មិត ត្រូវបានចែកចេញជា ៥ប្រភេទសំខាន់ៗ
ចន្លោះមិនឃើញ
ក្នុងវិទ្យាសាស្ត្រកុំព្យូទ័រ បញ្ញាសិប្បនិម្មិត (Artificial Intelligence - AI) ឬអាចហៅម្យ៉ាងទៀតថា បញ្ញាម៉ាស៊ីន (Machine Intelligence) គឺជាបច្ចេកវិទ្យាដែលប្រើប្រាស់ម៉ាស៊ីនអេឡិចត្រូនិកក្នុងការដោះស្រាយបញ្ហា និងធ្វើការងារតាមការកំណត់ដូចមនុស្ស។
បច្ចេកវិទ្យា AI ត្រូវបានរកឃើញតាំងពីឆ្នាំ ១៩៥៦ ប៉ុន្តែការសិក្សាស្រាវជ្រាវលើបច្ចេកវិទ្យានេះត្រូវបានបរាជ័យជាបន្តបន្ទាប់ ក៏បន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចេកវិទ្យា AI បានកំពុងរីកដុះដាលយ៉ាងខ្លាំង ទាំងលើផ្នែកស្រាវជ្រាវ និងការដំឡើង (Proof of Concept)។ បច្ចេកវិទ្យា AI ត្រូវបានចែកចេញជា ០៥ប្រភេទសំខាន់ៗ ដូចខាងក្រោម៖
១. មានបញ្ញាឆ្លើយតប (Reactive Machines)៖ ជាបញ្ញាសិប្បនិម្មិត ដែលប្រើប្រាស់សម្រាប់ធ្វើការឆ្លើយតបដោយស្វ័យប្រវត្តិលើព្រឹត្តិការណ៍ជាក់លាក់ណាមួយ ហើយវាពុំមានអង្គចងចាំឡើយ (ឧទហរណ៍កម្មវិធីលេងអុករបស់ក្រុមហ៊ុន IBM Deep Blue ដែលបានយកឈ្នះស្តេចអុក Garry Kasparov)។
២. មានអង្គចងចាំកំណត់ (Limited Memory)៖ ជាបញ្ញាសិប្បនិម្មិត ដែលមានសមត្ថភាពដូច Reactive Machine ដូចរៀបរាប់ខាងលើ ប៉ុន្តែវាមានអង្គចងចាំដែលអាចវិភាគពីទិន្នន័យចាស់ៗ ដើម្បីធ្វើការឆ្លើយតបនឹងព្រឹត្តិការណ៍ (ឧទាហរណ៍កម្មវិធីតបសារ ឬជំនួយការអេឡិចត្រូនិក)។
៣. មានបញ្ញា និងដើរតួនាទីមានកំណត់ (Artificial Narrow Intelligence)៖ ជាបញ្ញាសិប្បនិម្មិត មាននាទីបំពេញការងារដែលមនុស្សធ្វើបាន ប៉ុន្តែវាអាចត្រឹមធ្វើការងារដែលបានកំនត់ក្នុងកម្មវិធី។ បញ្ញាសិប្បនិម្មិតប្រភេទនេះជាបង្គុំនៃបញ្ញាសិប្បនិម្មិតប្រភេទ Reactive Machine និង Limitted Memory (ឧទាហរណ៍គ្រឿងយន្តប្រើប្រាស់ក្នុងរោងចក្រផលិតរថយន្ត)។
៤. មានបញ្ញា និងចិត្តគំនិត (Theory of Mind)៖ ជាបញ្ញាសិប្បនិម្មិត ដែលមានសមត្ថភាព ចិត្តគំនិត យល់ដឹង និងឆ្លើយតប ដល់សកម្មភាព ឬព្រឹត្តិការណ៍នានា (ឧទាហរណ៍ពិធីករទូរទស្សន៍ AI)។
៥. មានការយល់ដឹងដោយខ្លួនឯង (Self-aware)៖ ជាបញ្ញាសិប្បនិម្មិតដែលគ្រោះថ្នាក់បំផុតសម្រាប់មនុស្សជាតិ ព្រោះវាមានសមត្ថភាពដូចមនុស្ស និងអាចធ្វើការសម្រេចចិត្តដោយខ្លួនឯងបាន។
ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា