• 2020-07-30 07:49:46
  • ហាងឆេងផលិតផល

Lexus LM លក់នៅវៀតណាម តម្លៃជិះកន្លះលានដុល្លារ

  • 2020-07-30 07:49:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Lexus LM ត្រូវ​បាន​ក្រុមហ៊ុន​ Lexus ប្រកាស​ចេញ​កាល​ពី​ខែ​មេសា ឆ្នាំ ២០១៩ ដែល​ចាប់​យក​ប្រទេស​ចិន និង​ទីផ្សារ​មួយ​ចំនួន​នៅ​អាស៊ី​ជា​ទីផ្សារ​គោលដៅ។ ​

ពេល​នេះ​រថយន្ត​វ៉ែន​ប្រណីត​នេះ បាន​លេច​មុខ​នៅ​ទីផ្សារ​ប្រទេស​វៀតណាម តាម​រយៈ​ការ​នាំ​ចូល​របស់​​ហាង​លក់​រថយន្ត​ឯកជន​មួយ​កន្លែង ដែល​ជា​ប្រភេទ LM 300h មាន​ដាក់​លក់​តម្លៃ​រហូត​ដល់​ជាង ១០​ពាន់​លាន​ដុង ដែល​ស្មើ​ប្រមាណ​ជាង ៤៣ម៉ឺន​ដុល្លារ។

Lexus LM 300h គឺ​មាន​បំពាក់​ប្រព័ន្ធ​ម៉ាស៊ីន​ Hybrid ដែល​​មាន​ម៉ាស៊ីន​សាំង ២,៥លីត្រ ៤​ស៊ីឡាំង ផលិត​កម្លាំង​បាន ១៥៤សេះ។ មាន​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ​ទៀត​ដែល​ម៉ូទ័រ​ខាង​មុខ​ផលិត​កម្លាំង​បាន ១០៥​សេះ និង​ខាង​ក្រោយ​កម្លាំង ៦៨​សេះ។ ​រថយន្ត​នេះ​អាច​​ស្ទុះ​ពី ០-១០០ គ.ម/ម៉ ដោយ​ចំណាយ​ពេល ១០,៥វិនាទី និង​មាន​កម្រិត​ស៊ី​ប្រេង​ជា​មធ្យម ៦,៤លីត្រ ក្នុង​ចម្ងាយ ១០០ គ.ម៕​​​​

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់