• 2020-07-10 07:45:39
  • ព័ត៌មាន

ឥឡូវនេះ គ្រប់គ្នាអាចសាកប្រើ iOS 14 បាន​ហើយ

  • 2020-07-10 07:45:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​បញ្ចេញ iOS 14 Public Beta ​ឲ្យ​អ្នក​ប្រើ​ប្រាស់​អាច​សាក​ល្បង​ប្រើ​បាន​ចាប់​ពី​ថ្ងៃ​នេះ​ រួម​ជា​មួយ​ iPadOS 14 និង tvOS 14 ផង​ដែរ។

អ្នក​ដែល​ចាប់​អារម្មណ៍​ចង់​សាក​ល្បង iOS 14 Public Beta អាច​​ធ្វើ​ការ​ចុះ​ឈ្មោះ​ដោយ​ចូល​ទៅ​កាន់​វិបសាយ​របស់​ Apple ដោយ​អាច​ចុច​លើ ​តំណ​ភ្ជាប់​នេះ ឬ​ចូល​ទៅ​កាន់​វិបសាយ​ https://beta.apple.com/sp/betaprogram/។ គួរ​​បញ្ជាក់​ថា​វា​គឺ​ជា​ប្រភេទ​សាក​ល្បង​នៅ​ឡើយ មាន​ន័យ​ថា​មិន​ទាន់​មាន​ស្ថិរភាព​ល្អ និង​អាច​មាន​បញ្ហា​មួយ​ចំនួន​ពេល​ប្រើ​ប្រាស់។

​ខាង​ក្រោម​ជា​ឧបករណ៍​ទាំង​អស់​ដែល​អាច​ដំឡើង iOS 14 Public Beta បាន​ ៖

  • iPhone 11
  • iPhone 11 Pro
  • iPhone 11 Pro Max
  • iPhone XS
  • ‌iPhone XS‌ Max
  • iPhone XR
  • ‌iPhone‌ X
  • ‌iPhone‌ 8 និង ‌iPhone‌ 8 Plus
  • ‌iPhone‌ 7 និង 7 Plus
  • ‌iPhone SE‌
  • ‌iPhone‌ 6s និង 6s Plus
  • iPod touch (7th-generation)​

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់