• 2020-07-07 08:37:43
  • ចំណេះដឹង

ការពិតគួរឲ្យភ្ញាក់ផ្អើលពីលោក Bill Gates កម្រ​មានអ្នកដឹង

  • 2020-07-07 08:37:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ពីរ​រឿង​ដែល​មនុស្សម្នា​ដឹង​ពី​លោក Bill Gates ច្បាស់​ជាង​គេ ទី​មួួ​យ​លោក​ជា​មហាសេដ្ឋីមាន​ទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​ និង​ទីពីរ​ជា​អ្នក​បង្កើត​​ក្រុមហ៊ុន Microsoft ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ជោគជ័យ​មួយ។ យ៉ាងណា​លោក Bill Gates មាន​រឿង​រ៉ាវ​មួយ​ចំនួន​ទៀត​ដែល​ភាគច្រើន​កម្រ​មាន​អ្នក​ដឹង ៖

១. នៅ​ឆ្នាំ ១៩៧៧ ពោល​ក្រោយ​ឈប់​រៀន​​នៅ​សកលវិទ្យាល័យ Harvard បានពីរឆ្នាំ លោក Bill Gates ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​រដ្ឋ New Mexico ដោយសារគ្មានប័ណ្ណបើកបរ និង​មិនឈប់ស្តុបក្រហម។

២. បច្ចុប្បន្ន​នេះលោក Bill Gates ធ្វើដំណើរ​តាម​រយៈ​យន្តហោះ​ឯកជន​ដែល​លោក​បាន​ទិញ​តាំង​ពី​ឆ្នាំ ១៩៩៧ ហើយ​លោក​បាន​និយាយ​ថា​ ការ​ទិញ​យន្តហោះ​នេះ​ជា​ការ​ចាយ​វាយ​ខ្ជះខ្ជាយមួយ។

៣. ក្រៅ​ពី​បាន​ខ្ជះខ្ជាយ​លើ​ការ​ទិញ​យន្តហោះ លោក Bill Gates ក៏​ធ្លាប់​បាន​ខ្ជះខ្ជាយ​លុយទិញ​អត្ថបទមួយផ្ទាំងដែលមានតម្លៃ​ដល់ ៣០,៨ លាន​ដុល្លារ កាល​ពី​ឆ្នាំ ១៩៩៤។

៤. ត្បិត​ថា​មាន​ទ្រព្យមហាសាល​មែន ប៉ុន្តែលោក Bill Gates និយាយ​ថា​កូនៗរបស់លោកនឹងទទួល​បាន​មរតក​ត្រឹម ១០ លាន​ដុល្លារ​ម្នាក់​ ពី​ទ្រព្យ​សម្បត្តិ​ពាន់​លាន​ដុល្លារ​របស់​ខ្លួន។

៥. លោក Bill Gates និិយាយ​ថា​ក្នុង​មួយ​ឆ្នាំ លោកអានសៀវភៅ​ ៥០ ក្បាល ដើម្បី​រៀនអំពីអ្វីថ្មី និងសាកល្បង​ការ​យល់ដឹង​របស់​ខ្លួន។

៦. លោក Bill Gates មិន​ចេះភាសា​បរទេសណា​មួយ​ឡើយ ដែល​នេះ​ជា​ការ​ស្ដាយក្រោយធំ​មួយ​ក្នុង​ជីវិត​របស់​លោក៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់