• 2020-07-01 07:48:17
  • ចំណេះដឹង

សាក​ចោល​ពេញមួយ​យប់ មិនជា​មូលហេតុ​ឲ្យ​ខូច​ថ្មទូរសព្ទទេ

  • 2020-07-01 07:48:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​ទៅ​ធ្លាប់​មាន​ការ​ផ្សព្វផ្សាយ​​​ថា ការ​សាក​ទូរសព្ទ​ទុក​ចោល​ពេញមួយ​យប់ អាច​ធ្វើ​ឲ្យ​ឆាប់​ខូច​ថ្ម​ ឬ​ធ្វើ​ឲ្យ​ខ្ជះខ្ជាយ​ថាមពល​ ខណៈ​ថ្ម​សាក​ពេញ​រួច​ហើយ​។

តែ​លោក​ Kyle Wiens អ្នកជំនាញមក​ពី​ iFixit បាន​ច្រានចោល​ការ​លើក​ឡើង​នេះ​ដោយ​លោក​បញ្ជាក់​ថា ការ​សាក​ថ្ម​ទុក​ចោល​ពេញមួយ​យប់​ មិន​ធ្វើ​ឲ្យ​ខូច​ថ្ម​នោះ​ទេ​។ គ្រប់យ៉ាង​ពាក់ព័ន្ធ​នឹង​ Cycle Count សំដៅ​លើ​កម្រិត​ប្រើប្រាស់​ថាមពល​ថ្ម​។ Cycle Count ជា​ចំនួន​សាក​ថាមពល​ថ្ម​ពេញលេញ​របស់​ស្មាតហ្វូន​ គិត​ពី​ 0 ដល់​ ១០០% ស្មើ​មួយ​ជុំ​។

ជា​ធម្មតា​ ថ្ម​ស្មាតហ្វូន​ភាគច្រើនមានអាយុកាល ៤០០ ជុំ​ ដែលអាច​ប្រើប្រាស់បាន​រយៈ​ពេល​ប្រហែល​ ១ឆ្នាំ​ កន្លះ នៅកាន់ថ្មបានល្អ​។​ ការ​សាក​ថ្ម​ទុក​ចោល​ពេល​យប់​ មិន​ប៉ះពាល់​ដល់​ចំនួន​ជុំ​ ដូច​ការ​ប្រើ​ទូរសព្ទ​ធម្មតា​នោះ​ឡើយ​ ដោយសារ​ស្មាតហ្វូន​ភាគច្រើន​មាន​ Chip អាច​ការពារ​ចរន្ត​បន្ថែម​ ពេល​ថាមពល​ថ្ម​ពេញ​។

ប៉ុន្តែ​មាន​ចំណុច​មួយ​អាច​មាន​បញ្ហា​ ពេល​សាក​ថ្ម​ទុក​ចោល​ នោះ​គឺ​សីតុណ្ហភាព​។ ថ្ម​ប្រភេទ​ Lithium ភាគ​ច្រើន​ អាច​ឆាប់​ខូច​គុណភាព​ ដោយសារ​កម្ដៅ​ខ្លាំង​៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់