- 2019-12-25 07:32:51
- ចំណេះដឹង
ចម្ងល់ចំនួន ៥ អ្នកវិទ្យាសាស្ត្រនៅមិនទាន់អាចឆ្លើយបាន
- 2019-12-25 07:32:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចម្ងល់ចំនួន ៥ អ្នកវិទ្យាសាស្ត្រនៅមិនទាន់អាចឆ្លើយបាន
ចន្លោះមិនឃើញ
ត្បិតថាមកទល់បច្ចុប្បន្ននេះអ្នកវិទ្យាសាស្ត្របានដោះស្រាយចម្ងល់ក្នុងពិភពលោកបានច្រើនរាប់មិនអស់ក៏ពិតមែន ប៉ុន្តែនៅមានចម្ងល់សាមញ្ញខ្លះៗដែលអ្នកវិទ្យាសាស្ត្រមិនអាចបកស្រាយបាន។
១. ហេតុអ្វីបានជាមានការយល់សប្ដិ?
អរិយធម៌សម័យដើមយល់ថាយល់សប្ដិគឺជាផ្លូវមួយរវាងផែនដី និងព្រះជាម្ចាស់។ ក្រោយមកវិទ្យាសាស្ត្របានជំទាស់នឹងការយល់ឃើញនេះ ដោយផ្អែកលើទ្រឹស្ដីរបស់លោក Freud ដែលលើកឡើងថា យល់សប្ដិគឺបង្ហាញពីសេចក្ដីប្រាថ្នាមួយរបស់មនុស្ស។ ប៉ុន្តែវិទ្យាសាស្ត្រនៅមិនអាចឆ្លើយបានចំពោះសំនួរសួរថាហេតុអ្វីបានជាយើងបង្កើតបានរូបភាពប្លែកៗក្នុងយល់សប្ដិ។
២. ហេតុអ្វីបានមនុស្សស្ងាប?
ជាមធ្យមមនុស្សម្នាក់នឹងស្ងាបប្រមាណ ២៥០ ០០០ដង ក្នុងមួយជីវិតរបស់គេ។ ប៉ុន្តែទោះជាមានតួលេខនេះក្ដី អ្នកវិទ្យាសាស្ត្រនៅមិនអាចបកស្រាយនូវមូលហេតុពីក្រោយអាការៈនេះបានឡើយ។
៣. តើចក្រវាលកកើតឡើងពីអ្វី?
សារធាតុអាតូមជាអ្នកបង្កើតរបស់របរចំនួន ៥ភាគរយ នៃចក្រវាលដែលមនុស្សឃើញជុំវិញខ្លួនរបស់ពួកគេ ប៉ុន្តែតារាវិទូមិនអាចបកស្រាយបានថាចំនួន ៩៥ភាគរយទៀតនៃចក្រវាល កើតឡើងពីអ្វី។
៤. មានអ្វីកើតឡើងក្រោយមនុស្សស្លាប់?
មនុស្សមួយចំនួនដែលមានបទពិសោធវិះនឹងស្លាប់ បានអះអាងថាមានអារម្មណ៍ហាក់បានចេញពីខ្លួនប្រាណ និងមើលឃើញមនុស្សជាទីស្រឡាញ់របស់គេស្លាប់។ ទោះបីជាមានការស្រាវជ្រាវបន្ថែមលើការអះអាងនេះ ប៉ុន្តែអ្នកវិទ្យាសាស្ត្រនៅតែមិនអាចរកឃើញចំណុចដែលគាំទ្រនូវការអះអាងនេះបានឡើយ។
៥. តើព្រលឹងខ្មោចមានមែនឬទេ?
ការជជែកវែកញែកពីការដែលមានព្រលឹងខ្មោចលងបន្លាច បានកើតមានជាច្រើនសតវត្សមកហើយ។ រូបថត និងវីដេអូនៃព្រលឹងខ្មោចត្រូវប្រមូលបានជាច្រើន ប៉ុន្តែគ្មានភស្តុតាងបែបវិទ្យាសាស្ត្រណាមួយត្រូវបានគេរកឃើញនោះឡើយ។ ទាំងអ្នកប្រមាញ់ខ្មោច និងអ្នកវិទ្យាសាស្ត្របានប្រើឧបករណ៍ចាប់យករលកអេឡិចត្រូម៉ាញេទិច និងឧបករណ៍ដទៃទៀតដើម្បីស្វែងរកភស្តុតាងបែបវិទ្យាសាស្ត្រនៃវត្តមាន ព្រលឹងខ្មោច ប៉ុន្តែនៅតែមិនបានផល។ ដូចនេះមន្ទិលមួយនេះ នៅតែមិនអាចបកស្រាយបានដល់បច្ចុប្បន្ន៕
ប្រភព៖ Alltime10s