• 2018-06-22 01:32:00
  • ចំណេះដឹង

តេឡេ​ម៉ាស៊ីនត្រជាក់ មាន​មុខ​ងារសំខាន់ ៤ ​មិន​ចេះប្រើ​ស៊យធំ​មិន​ខាន​

  • 2018-06-22 01:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ាស៊ីនត្រជាក់ សឹងតែក្លាយទៅជាគ្រឿងប្រើប្រាស់នៅក្នុងកន្លែងធ្វើការ និងក្នុងផ្ទះដែលខ្វះមិនបានទៅហើយ ព្រោះវាជាគ្រឿងបរិក្ខារ ដែលអាចកំណត់សីតុណ្ហភាពឲ្យចុះទាបបាន នៅពេលអាកាសធាតុក្ដៅហែង​ និងស្អុះស្អាប់។ ប៉ុន្តែ ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ក៏ជារឿងឈឺក្បាលរបស់មនុស្សគ្រប់គ្នាដែរ ពិសេសនៅពេល ដែលចេញវិក័យប័ត្រអគ្គិសនី និងពេលវាខូច មិនដំណើរការ ត្រូវហៅជាងមកម្ដងៗ។

ថ្ងៃនេះ Sabay សូមបង្ហាញនូវគន្លឺះ ២ យ៉ាង​ក្នុងការប្រើប្រាស់ម៉ាស៊ីនត្រជាក់​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត កុំ​ឲ្យ​ខ្ជះ​ខ្ជាយ​ក្នុង​កា​រប្រើប្រាស់​អគ្គិសនី និង​ថ្លៃ​ជួស​ជុល៖

១. ការកំណត់លើម៉ាស៊ីនត្រជាក់តាមរយៈតេឡេបញ្ជា

នៅលើតេឡេម៉ាស៊ីនត្រជាក់មុខងារ បិទ បើកពិតជាមានសារៈសំខាន់ជាងគេហើយ តែការកំណត់សីតុណ្ហភាព ការកំណត់​កម្លាំងកង្ហារ និង​ការកំនត់មុខងារស្វ័យប្រវត្តិនានា ពិតជាមានសារៈសំខាន់ ដើម្បីឲ្យម៉ាស៊ីនត្រជាក់ ដំណើរការតាមអ្វី​ ដែលយើងចង់បាន ហើយ​វា​នឹងជួយសន្សំសំចៃ​ភ្លើង​បានផង​ដែរ។

  • ការកំណត់សីតុណ្ហភាព៖ នៅលើម៉ាស៊ីនត្រជាក់មានការកំណត់​សីតុណ្ហភាព មាន​ចាប់ពី ១៦ ឬ ១៧ អង្សារសេ​ (ត្រជាក់បំផុត) ដល់ ៣០ អង្សារសេ​ (ក្ដៅបំផុត)។ ការកំណត់នេះអាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ ប៉ុន្តែត្រូវចងចាំថា ការបញ្ចុះសីតុណ្ហភាពរឹតតែត្រជាក់ ម៉ាស៊ីនត្រជាក់ក៏កាន់តែស៊ីភ្លើងតាមហ្នឹងដែរ។

  • កម្រិតកង្ហារ៖ ការកំណត់កម្រិតកង្ហារពី ពីខ្សោយទៅខ្លាំង គឺជារឿងចាំបាច់ ហើយវាអាស្រ័យទៅតាមស្ថានភាពជាក់ស្ដែង។ មានអ្នកប្រើប្រាស់មួយចំនួនយល់ច្រឡំថា ការកំណត់កម្រិតកង្ហារទាប វានឹងស៊ីភ្លើងតិចជាង ហើយមិនខ្វល់ពីទំហំបន្ទប់ និងសីតុណ្ហភាពនៅក្នុងនោះឡើយ។ ផ្ទុយទៅវិញ ការធ្វើដូចនោះ​ធ្វើឲ្យម៉ាស៊ីនត្រជាក់ត្រូវធ្វើការធ្ងន់ រយៈពេលយូរដើម្បីបន្ទាប់សីតុណ្ហភាប។ ប្រការល្អ​ បើសិនជាអ្នកចង់បញ្ចុះសីតុណ្ហភាព បន្ទប់ អ្នកគួរដាក់កម្រិតកង្ហាររបស់ម៉ាស៊ីនត្រជាក់ ឲ្យខ្ពស់បំផុតសិន ចាំពេលវាចុះត្រជាក់ហើយ សឹមបន្ថយកម្រិតកង្ហារមកទាបវិញ ឬក៏អាចដាក់វាឲ្យដំណើរការស្វ័យប្រវត្តិ (ខ្សោយ ខ្លាំង តាមស្ថានភាព) ក៏បាន។

  • ការដាក់ម៉ោងបិទ/បើក៖ ការកំណត់ម៉ោងបិទ បើក ជារឿងល្អមួយពិសេសអ្នកដែលចង់មកដល់ផ្ទះ ក្រោយធ្វើការហត់ ហើយបន្ទប់របស់ខ្លូនត្រជាក់ស្រាប់។ អ្នកអាចកំណត់ម៉ោង ឲ្យម៉ាស៊ីនត្រជាក់ដំណើរការ ឬក៏បិទនៅតាមចិត្តចង់ ទោះបីជាអ្នកមិននៅផ្ទះក៏ដោយចុះ។​​​ ម៉្យាងទៀត មុខងារនេះក៏អាចជួយបិទម៉ាស៊ីនត្រជាក់ដែលអ្នកបើកចោលភ្លេចបិទ មុនចេញទៅក្រៅ ដែលវាជួយសន្សំសំចៃអ្នកបានច្រើន។

២. ទម្លាប់ក្នុងការថែទាំម៉ាស៊ីនត្រជាក់

ទម្លាប់អ្នកប្រើប្រាស់ភាគច្រើន បើម៉ាស៊ីនត្រជាក់មិនខូច មិនខ្ចីមើលយកចិត្តទុកដាក់។ តាមអ្នកជំនាញផ្នែកជួសជុលម៉ាស៊ីនត្រជាក់បាននិយាយថា បើម៉ាស៊ីនត្រជាក់មិនបានទទួលការឆែកមើលជួសជុលរយៈពេលមួយឆ្នាំនោះ ប្រសិទ្ធភាពក្នុងការប្រើប្រាស់របស់វានឹងធ្លាក់ចុះ ៥ ភាគរយ។ ដូចនេះ ការថែទាំ ម៉ាស៊ីនត្រជាក់ពិតជាសំខាន់ ហើយម៉្យាងទៀត វាក៏អាចបង្ការពីការខូចតូចតាច

ចុចអាន៖

អត្ថបទ៖ ផាត សុវត្ថិ

មតិយោបល់