• 2017-12-15 02:02:52
  • ព័ត៌មាន

Alibaba​ ​ត្រៀម​ដំណើរការ​ម៉ាស៊ីន​ជួល​រថយន្ត​ទំនើប​ស្វ័យប្រវត្តិ

  • 2017-12-15 02:02:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្សារ​ទំនិញ​សម្បូរ​បែប​តាម​អ៊ីនធឺណិត​របស់​ចិន​ ​Alibaba​ ​ទើប​បញ្ចេញ​គម្រោង​ស្ថានីយ​ជួល​រថយន្ត​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​ ​និង​បញ្ជា​ជួល​តាម​ ​App​ ​ស្មាតហ្វូន​ ​ដែល​គ្រោង​ដំណើរការ​ក្នុង​ទីក្រុង​ណាន ជីង​ ​និង​សៀងហៃ​ ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។

បច្ចេកវិទ្យា​ទំនើប​ ​មាន​ការ​រចនា​ដូច​ក្បាល​ឆ្មា​សម្រាប់​ទាក់​ចំណាប់អារម្មណ៍​មហាជន​ទូទៅ​ ​អ្នក​ដែល​អាច​ប្រើប្រាស់​សេវាកម្ម​ក្នុង​ស្ថានីយ​ជួល​រថយន្ត​របស់​ ​Alibaba​ ​នេះ​បាន​ ​គឺ​ត្រូវ​តែ​មាន​ពិន្ទុ​ច្រើន​ជាង​ ​៧០០​ ​ក្នុង​ប្រព័ន្ធ​ត្រួត​ពិនិត្យ​លំហូរ​ហិរញ្ញវត្ថុ​ ​Zhima Credit​ ​ដែល​បង្កើត​ឡើង​ដោយ​ ​Alibaba​ ​សហការ​នឹង​រដ្ឋាភិបាល​ប្រទេស​ចិន។ Super Member​ ​របស់​ ​Alibaba​ ​ក៏​អាច​ប្រើ​បាន​ដែរ។

អតិថិជន​ដែល​ចង់​ប្រើប្រាស់​រថយន្ត​ពី​ស្ថានីយ​របស់​ ​Alibaba​ ​គឺ​អាច​បញ្ជា​ជួល​តាម​ ​App​ ​ស្មាតហ្វូន​ ​យ៉ាង​ងាយ​ស្រួល​ ​ហើយ​មាន​សុវត្ថិភាព​ខ្ពស់​ ​គួបផ្សំ​នឹង​អាច​មើល​ដឹង​ពី​ប្រវត្តិ​របស់​រថយន្ត​នានា​មុន​សម្រេច​ចិត្ត​ជួល។ រថយន្ត​ដែល​នឹង​ដាក់​ជួល​ក្នុង​ស្ថានីយ​របស់​ ​Alibaba​ ​មាន​ដូច​ជា​ ​Maserati, Mercedes-Benz, BMW, Audi, Volvo​ ​ហើយ​ក៏​នៅ​មាន​ម៉ាក់​ជា​ច្រើន​ផ្សេង​ទៀត៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ carscoops ប្រែ​សម្រួល៖ រដ្ឋ

មតិយោបល់