• 2017-12-13 23:05:00
  • ព័ត៌មាន

ថា iPhone X ទៅ​ស្អាត មក​មើល​គំរូ iPad X កាន់​តែ​ជាប់​ស្នេហ៍

  • 2017-12-13 23:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPad Pro + iPhone X = iPad X នេះ​ជា​គំរូ​រចនា​ថ្មី​របស់​លោក Martin Hajek ក្នុង​ការ​ស្រមៃ​នៃ iPad ជំនាន់​ក្រោយ​មាន​រាង​ស្ដើង ទំហំ​អេក្រង់ ១២.៩ អ៊ីញ ជា​ប្រភេទ​ផ្ទៃ​ពេញ​ដូច​ត្រកូល X។ បំពាក់​មុខងារ​ពិសេស TrueDepth Camera គាំទ្រ​ការ​ស្កេន​ផ្ទៃ​មុខ​ដោះ​សោ​និង​ការ​កម្សាន្ត​ជាមួយ Animoji បន្សំ​នឹង​ការ​ប្រើប្រាស់ Apple Pencil ដ៏​ស៊ីវិល័យ​ថែម​ទៀត​ផង។

ថ្វី​បើ​នេះ​ជា Concept របស់​លោក Martin Hajek ក៏​ពិត​មែន ប៉ុន្តែ​ពាក្យ​ចចាមអារ៉ាម​កន្លង​ទៅ​ក៏​ធ្លាប់​បាន​រាយការណ៍​ស្រដៀង​គ្នា iPad Pro ឆ្នាំ ២០១៨ នឹង​ដក​ប៊ូតុង Home ចេញ​ពី​ផ្ទៃ​អេក្រង់ ហើយ​ប្រើ​មុខងារ​ Face ID ជំនួស​ដោយ​ Touch ID នា​ពេល​បច្ចុប្បន្ន​វិញ។ លទ្ធផល​បែប​ណា​នោះ យើង​នឹង​បាន​ដឹង​ទាំង​អស់​គ្នា។​​

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ Flashfly ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់