• 2017-12-07 08:54:35
  • គន្លឹះ

Youtube++ អាច​បើក​ចម្រៀង​ស្ដាប់​ដូច Mp3 បាន​ម៉ាអែម

  • 2017-12-07 08:54:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

YouTube++ ជា​កម្មវិធី​កម្សាន្ត​មួយ​ដែល​មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​កម្មវិធី YouTube ធម្មតា​ដែរ​តែ​គ្រាន់​តែ​អាច​បើក​ចម្រៀង ឬ វិឌីអូ​ផ្សេងៗ ដែល​អ្នក​អាច Lock Screen បាន​ធម្មតា​ដូច​ជា​កម្មវិធី​ចាក់​បទ​ចម្រៀងMp3ដែរ។

វា​អាច​ឲ្យ​អ្នក ចាក់​បទ​ចម្រៀង​អូតូ​បាន អាច​កំណត់​កម្រិត​រូបភាព រក្សាទុក ឬDownload ចម្រៀង​ដែល​អ្នក​ពេញ​ចិត្ត​ទុក​បាន។ អ្នក​អាចDownload កម្មវិធី​នេះ​បាន​​តាម​រយះ App មួយ​ឈ្មោះ​ថា TuTuApp អាចDownload បាន​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិ​ការ IOS និង Android។ ចុច​នៅ​ទី​នេះ​ដើម្បី Download

បន្ទាប់​មក​អ្នក​អាច Download យក YouTube++ ពី​ក្នុង TuTuApp និង Install លើទូរសព្ទរបស់បាន​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិ​ការ Andriod អាច​ដំណើរ​ការ​បាន​ធម្មតា តែ​ចំពោះ​ប្រព័ន្ធ​ប្រតិបត្តិ​ការ IOS ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ដូច​ខាង​ក្រោម៖

  • នៅ​ពេល Download TuTuApp បាន​ត្រូវ​ចូល​ទៅ​កាន់ Setting->General->Device Management->ចុច​លើ​ Device TuTuAppហើយ​ចុច​លើ​ពាក្យ​ថា Trust ជា​ការ​ស្រេច។

  • បន្ទាប់​ពី Download YouTube++ ហើយ​អ្នក​ក៏​ត្រូវ​​ចូល​ទៅ​កាន់ Setting->General->Device Management->ចុច​លើ​ Device YouTube++ ហើយ​ចុច​លើ​ពាក្យ​ថា Trust ជា​ការ​ស្រេច។

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អានអត្ថបទបន្ត៖

អត្ថបទ៖ ម៉េងងី

មតិយោបល់