• 2017-11-24 07:07:12
  • គន្លឹះ

របៀប​សម្អាត​ក្ដារចុច​​របស់​ ​Macbook​ ​តាម​បច្ចេកទេស​ជំនាញ​ត្រឹមត្រូវ

  • 2017-11-24 07:07:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុំព្យូទ័រ​ ​Macbook​ ​ទាំង​ ​Air​ ​ឬ​ ​Pro​ ​មាន​ការ​និយម​ប្រើប្រាស់​ច្រើន​ ​ដោយសារ​មាន​រូបរាង​ទាន់​សម័យ​ ​ស្អាត​ ​ថែម​ទាំង​មាន​ដំណើរការ​លឿន​ល្អ​ ​ក្នុង​ការ​ប្រើប្រាស់​ ​ប៉ុន្តែ​ក៏​មាន​តម្លៃ​ខ្ពស់​គួរសម​ដែរ​។ ក្រោយ​ការ​ប្រើប្រាស់​យូរ​ ​ប៊ូតុង​លើ​ក្ដារចុច​ ​(Keyboard)​ ​អាច​គាំង​មិន​ដំណើរការ​ ​ដោយសារ​មាន​ធូលី​ដី​ ​ឬ​កម្ទេចកំទី​ចូល​ក្រោម​ប៊ូតុង​ ​ដូច្នេះ​អ្នក​អាច​ពិនិត្យ​មើល​វិធីសាស្ត្រ​មួយ​ចំនួន​ដូច​ខាងក្រោម​៖

  • បញ្ឈរ​ ​Macbook​ ​ផ្អៀង​ទៅ​ចំហៀង​ ​៧៥ដឺក្រេ​ ​រួច​ប្រើ​ឧបករណ៍​បាញ់​ខ្យល់​មាន​បំពង់​តូច​បាញ់​ពី​ចំហៀង​ ​រួច​ប្ដូរ​ចំហៀង​បាញ់​ខ្យល់​ម្ដង​ទៀត​។
  • ក្នុង​ករណី​អ្នក​នៅ​មាន​ការ​ធានា​ ​ឬ​ផុត​ការ​ធានា​ គួរ​យក​ទៅ​ឲ្យ​អ្នក​ជំនាញ​ពិនិត្យ​មើល​ ដោះ​សំអាត​ ហើយ​បើ​ធ្ងន់ធ្ងរ​អាច​នឹង​ត្រូវ​ប្ដូរ​ក្ដារចុច​តែ​ម្ដង​។ គ្រាន់​ថា​ ​បើ​នៅ​មាន​ការ​ធានា​ ការ​សំអាត​ប្រហែល​ជា​មិន​ចំណាយ​ថវិកា​ ហើយ​ការ​ប្ដូរ​ក្តារចុច​ថ្មី​អាច​ចំណាយ​តិច​ ឬ​មិន​ចំណាយ​។
  • ក្នុង​ការ​ថែ​រក្សា​ក្ដារចុច​អ្នក​ប្រើ​បាន​យូរ​ ​អ្នក​គួរ​មាន​ឧបករណ៍​បាញ់​ខ្យល់​មាន​បំពង់​តូច​សម្អាត​មួយ​អាទិត្យ​ពីរ​ដង​ ​ហើយ​គួរ​ប្រើប្រាស់​ឧបករណ៍​ ​នៅ​ឆ្ងាយ​ពី​កន្លែង​មាន​ធូលី​ដី​ ឬ​កម្ទេចកំទី​ផ្សេងៗ​ ដូចជា​ មាត់​ផ្លូវ​ ចង្ក្រានបាយ​ ឬ​កាត់​ក្រចក​ក្បែរ​នឹង​ឧបករណ៍​៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ Cnet ប្រែសម្រួល៖ ប៊ុន ធឿន

មតិយោបល់