• 2017-11-24 02:42:49
  • ព័ត៌មាន

Aston Martin​ ​ផលិត​រថយន្ត​ប្រណាំង​ ​ត្រៀម​ចូល​សង្វៀន​ឆ្នាំ​ក្រោយ

  • 2017-11-24 02:42:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Aston Martin បាន​ប្រកាស​ពី​គម្រោង​ផលិត​រថយន្ត​ប្រណាំង​ជំនាន់​ថ្មី ម៉ូដែល Vantage GTE សម្រាប់​ទុក​ត្រៀម​ប្រកួត​នា​ឆ្នាំ​ក្រោយ។ រថយន្ត​ដ៏​កំណាច​នេះ​នឹង​ប្រកួត​ក្នុង​ថ្នាក់​ប្រភេទ FIA GTE ដោយ​មាន​គូ​ប្រជែង​ធំ​មួយ​របស់​ខ្លួន​នៃ​រថយន្ត Ford Mighty GT

ម៉ូដែល​ថ្មី​របស់​ក្រុមហ៊ុន​អង់គ្លេស​មួយ​នេះ នឹង​ប្រើ​ម៉ាស៊ីន​ចំណុះ ៤.០ លីត្រ​ដូច​មាន​លើ Mercedes-AMG ប្រភេទ Twin-Turbocharged V8 ដែល​អាច​ផលិត​កម្លាំង​ដល់ ៥៣៦ សេះ រចនា​តួ​ខ្លួន​ថ្មី​ទាំង​ស្រុង ផ្នែក​ខាង​មុខ​មើល​ទៅ​រាង​កាច​បន្តិច អម​ជាមួយ​កាង​ដ៏​ធំ​មួយ​នៅ​ខាង​ក្រោយ​រថយន្ត ដែល​បង្ហាញ​ពី​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​របស់​ Aston Martin។

Vantage GTE ត្រូវ​បាន​ក្រុមហ៊ុន​សាកល្បង​យក​ទៅ​ធ្វើ​ដំណើរ​បាន​ចម្ងាយ​ផ្លូវ​ជាង ១៣,០០០ គីឡូម៉ែត្រ​រួច​មក​ហើយ ក្នុង​រយៈ​ពេល​រត់​ពេញ ៣០ ម៉ោង នៅ​តំបន់ Navarra នៃ​ប្រទេស​អេស្ប៉ាញ​និង​រដ្ឋ Florida សហរដ្ឋអាមេរិក។​ ការ​ប្រណាំង​ផ្លូវការ​នៃ​ពាន​រង្វាន់ FIA World Endurance សម្រាប់​វត្តមាន​រថយន្ត Aston Martin Vantage GTE នឹង​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​ទី ៥ ខែ​ឧសភា នៃ​ប្រភេទ 6 Hours of Spa សម្រាប់​ការ​បើក​ឆាក​ដំបូង​នៃ​រដូវ​កាល​ថ្មី​នេះ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ DigitalTrends ប្រែសម្រួល៖ កៅ រក្សា

មតិយោបល់