- 2017-11-06 07:43:42
- ព័ត៌មាន
Land Rover បញ្ចប់ជីវិតម៉ូដែល Evoque ទ្វាបីត្រឹមឆ្នាំ ២០១៨
- 2017-11-06 07:43:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Land Rover បញ្ចប់ជីវិតម៉ូដែល Evoque ទ្វាបីត្រឹមឆ្នាំ ២០១៨
ចន្លោះមិនឃើញ
ក្រុមហ៊ុនឡានឈានមុខរបស់ចក្រភពអង់គ្លេស Land Rover បានប្រកាសជាផ្លូវការ អំពីការលែងផលិតម៉ូដែល Range Rover Evoque ទ្វាបីចាប់ពីឆ្នាំ ២០១៨ នេះតទៅ។
មូលហេតុនៃការឈប់ផលិតម៉ូដែលខាងលើ ព្រោះចំនួននៃការលក់ Range Rover Evoque ទ្វាបី ក្នុងទីផ្សារអាមេរិកហាក់ធ្លាក់ចុះយ៉ាងខ្លាំង ខណៈក្រុមហ៊ុនចង់ផ្ដោតលើការផលិត Range Rover Evoque ទ្វាប្រាំ និង Evoque Convertible ទ្វាបីឲ្យបានកាន់តែទំនើប។
Range Rover Evoque ទ្វាប្រាំ ម៉ូដែលឆ្នាំ ២០១៨ នឹងមានការរចនាប្លែក ម៉ាស៊ីនខ្លាំង ហើយស៊ីឥន្ធនៈតិចជាងម៉ូដែលមុន អមជាមួយនឹងប្រអប់លេខស្វ័យប្រវត្តិ ៩ វគ្គ និងប្រព័ន្ធបើកបរអូសកង់ទាំង ៤ AWD (All-Wheel-Drive) ឬហៅប៉ុង ២៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖