• 2017-11-04 00:30:00
  • ព័ត៌មាន

X7 របស់​ចិន​អាប់ដេត​រូបរាង​ថ្មី​ នៅ​​តែ​​ស្រដៀង Range Rover Evoque

  • 2017-11-04 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ Landwind X7 ​​របស់​ក្រុមហ៊ុន​ចិន​ដែល​ល្បី​ថា​​ចម្លង​រូបរាង​តាម​រថយន្ត​ ​​Range Rover Evoque ​បាន​អាប់ដេត​រូបរាង​ថ្មី​​សម្រាប់​ឆ្នាំ​ ២០១៧ ប៉ុន្តែ​រូបរាង​ថ្មី​នេះ​នៅ​តែ​ស្រដៀង​​នឹង​​រថយន្ត​របស់​ក្រុមហ៊ុន​អង់គ្លេស​ដដែល។

​​​​ចំណុច​ប្រែ​ប្រួល​​មួយ​ចំនួន​លើ​ Landwind X7 ស៊េរី​ថ្មី​គឺ​នៅ​ត្រង់​​រចនាបថ​ផ្នែក​ខាង​មុខ, ផ្នែក​ខាង​ក្រោយ​, មាន​បន្ថែម​ដែក​ពីរ​ដើម​លើ​ដំបូល, អំពូល​ថ្មី និង​​បំពង់ស៊ីមាំង​រាង​ប្លែក​ពី​មុន។ តម្លៃ​របស់​ Landwind X7 នេះ​មាន​ចាប់​ពី​ ១២៩ ៨០០ យ័ន (ប្រមាណ ១៩ ៥០០ ដុល្លារ) ដល់​ ១៤៧ ៨០០ យ័ន (ប្រមាណ​ ២២ ៣០០ ដុល្លារ) ដោយ​មាន​ម៉ាស៊ីន​ Turbo ចំណុះ​ ២,០ លីត្រ​ កម្លាំង​ ១៩០ សេះ។

ដោយ​ឡែក​ Range Rover Evoque ពិត​ប្រាកដ​វិញ​ត្រូវ​បាន​ផលិត​ឡើង​នៅ​ក្នុង​ប្រទេស​ចិន​ដូច​គ្នា ដោយ​មាន​តម្លៃ​ពី​ ៣៨៨ ០០០ យ័ន (ប្រមាណ ៥៨ ៥០០ ដុល្លារ​)ដល់​ ៥៧៨ ០០០ យ័ន (ប្រមាណ​ ៨៨ ៥០០ ដុល្លារ)។ ​ត្រឹម​តែ​តម្លៃ​ចាប់​ផ្ដើម​ឃើញ​ថា​ខុស​គ្នា​មួយ​ទ្វេ​ជា​បី​ រវាង​ Range Rover Evoque និង Landwind X7៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

មតិយោបល់