• 2017-10-18 14:13:38
  • ព័ត៌មាន

Mitsubishi នឹងបង្កើនបរិមាណលក់ក្នុងរយៈពេល ៣ ឆ្នាំទៀត

  • 2017-10-18 14:13:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Mitsubishi Motor Corp គ្រោងជម្រុញបរិមាណលក់ និងប្រាក់ចំណូលឱ្យបាន ៣០% ក្នុងរយៈពេល ៣ឆ្នាំខាងមុខ ដោយចំណាយបន្ថែមលើការអភិវឌ្ឍនិងស្រាវជ្រាវ R&D ខណៈក្រុមហ៊ុនពង្រីកខ្លួននៅអាមេរិក និងចិនហើយចង់នៅឱ្យឆ្ងាយពីរឿងអាស្រូវកេងបន្លំការធ្វើដំណើរកើតមានកាលពីឆ្នាំមុន ។

ការប្រកាសពីផែនការពាក់កណ្តាលត្រីមាសរបស់ខ្លួនរយៈពេលខែមិនា ឆ្នាំ២០២០របស់ក្រុមហ៊ុនធំជាងគេទី៧របស់ជប៉ុនឱ្យដឹងកាលនៅថ្ងៃពុធនេះថា ខ្លួនមានបំណងបង្កើនការលក់ជាសកលប្រចាំឆ្នាំរហូតដល់ ១,៣ លានគ្រឿង និងបង្កើនកម្រិតប្រតិបត្តិការរបស់ខ្លួនរហូតដល់ ៦% ឬច្រើនជាង ០,៣% ។ ក្រុមហ៊ុន Mitsubishi និយាយថា ខ្លួននឹងបង្កើនដើមទុនប្រចាំឆ្នាំដោយចំណាយ ៦០% ស្មើនឹង ១,២២ ប៊ីលានដុល្លារឬ ៥,៥% នៃការលក់ប្រចាំឆ្នាំ និងការវិនិយោគលើ R&D ប្រមាណ ៥០% ស្មើនឹង ១,១៨ ប៊ីលានដុល្លារ ។

រួមបញ្ចូលគ្នាគោលដៅការចំណាយនឹងមានច្រើនជាង ៥៣,២៣ ប៊ីលានដុល្លារលើសពីរយៈពេលនៃផែនការគ្រោងទុក ។ ផ្តោតលើការកើនឡើងនៃចំណែកទីផ្សារក្នុងអាមេរិក និងអាស៊ីរួមមានជប៉ុន និងចិនក្រុមហ៊ុន Mitsubishi នឹងផលិតរថយន្ត ១១ ម៉ូដែលទៀតក្នុងរយៈពេលជាង ៣ ឆ្នាំទៀតរួមមានម៉ូដែល Eclipse Cross ប្រភេទ SUV ដែលចាប់ផ្តើមនាំចេញទៅកាន់អឺរ៉ុបក្នុងខែនេះ និងរថយន្ត Xpander ដែលបានបង្ហាញដើមឆ្នាំនេះ ។ ក្រុមហ៊ុនក៏នឹងផលិតរថយន្តអគ្គិសនីធុនតូចក្នុងប្រទេសជប៉ុនចាប់ពីឆ្នាំ ២០២០ តទៅ ។

គួរបញ្ជាក់ថា Mitsubishi បាននឹងកំពុងធ្វើការយ៉ាងសកម្មដើម្បីពង្រីកខ្លួនជាពិសេសក្នុងទីផ្សារអាស៊ីដែលរីកលូតលាស់ឆាប់រហ័សដែលជាទីតាំងក្រុមហ៊ុនទទួលបានប្រាក់ចំណេញច្រើនបំផុតខណៈខ្លួនបានពង្រីកបន្ថែមដោយបើករោងចក្រដំឡើងក្នុងប្រទេសឥណ្ឌូណេស៊ីដើមឆ្នាំនេះ៕

ប្រភព៖ Channelnewsasia ប្រែសម្រួល៖ សិរីបុទ្រ

មតិយោបល់