• 2017-08-31 13:50:49
  • ព័ត៌មាន

Samsung​ វិនិយោគ​ ៧​ប៊ីលាន​ដុល្លារ​​ ដើម្បី​ពង្រីក​អា​ជីវ​កម្ម​១​នៅ​ចិន​

  • 2017-08-31 13:50:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន​ Samsung Electronics Co. ​កាល​ពី​ម្សិល​មិញ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជា​មួយ​អភិ​បាល​ខេត្ត​ Shaanxi ភាគ​ពា​យព្យ​ប្រ​ទេស​ចិន​ដើម្បី​ពង្រីក​អាជីវ​កម្ម​បន្ទះ​ឈីប​របស់​ខ្លួន​នៅ​ទី​នោះ​។

ក្រុម​ហ៊ុន​យក្ស​កូរ៉េ​មួយ​នេះ​នឹង​វិនិ​យោគ​ ៧​ប៊ី​លាន​ដុល្លារ​ដំបូង​ក្នុង​ដំ​ណាក់​កាល​ទី​២​នៃ​រោង​ចក្រ​ផលិត​ឈីប​របស់​ខ្លួន​នៅ​ក្រុង​ Xi’an នៃ​ខេត្ត​ Shaanxi ​ដែល​ទំនង​ជា​ផលិត​ឈីប​ memory ​កម្រិត​ខ្ពស់​ ។ ដោយ​ឡែក​កាល​ពី​ដំណាក់​កាល​ទី​១​នៃ​រោង​ចក្រ​នៅ​ឯ​តំបន់​អភិវឌ្ឍ​ឧស្សា​ហ​កម្ម​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​ Xi’an Hi-Tech Industries Development Zone ​កាល​ពី​ឆ្នាំ​ ២០១៤ ក្រុម​ហ៊ុន​ចាយ​លុយ​សរុប​ ១០ ​ប៊ី​លាន​ដុល្លារ​ ។

គួរ​បញ្ជាក់​ថា​ ការ​បើក​នូវ​គម្រោង​ផលិត​បន្ទះ​ឈីប​របស់​ក្រុម​ហ៊ុន​ Samsung បាន​ទាក់​ទាញ​ក្រុម​ហ៊ុន​ជាង​ ១០០ មក​អភិវឌ្ឍ​ក្នុង​តំបន់​នោះ​ហើយ​ការ​ពង្រីក​អាជីវ​កម្ម​ឈីប​នេះ​នឹង​ពង្រឹង​ឧស្សា​ហ​កម្ម​បន្ទះ​ឈីប​ដ៏​របស់​ Xi’an​៕

ប្រភព៖ Xinhua ប្រែសម្រួល៖ សិរីបុទ្រ

មតិយោបល់