• 2017-07-04 07:02:42
  • ព័ត៌មាន

ឃើញ​ភ្លាម​ស្រលាញ់​ភ្លែត​ ​One-77​ ​ឡាន​លឿន​ ​និង​ថ្លៃ​បំផុត​របស់​ ​Aston Martin

  • 2017-07-04 07:02:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Aston Martin One-77​ ​គឺ​ជា​ម៉ូដែល​​រថយន្ត​ថ្លៃ​បំផុត​របស់​ក្រុមហ៊ុន​ផលិត​ឡាន​ស្ព័រ​មាន​ប្រភព​មក​ពី​ចក្រភព​អង់គ្លេស​។

One-77​ ​​ម៉ូដែល​ចាប់​ពី​ឆ្នាំ​ ​២០០៩​ ​ដល់​ ​២០១២​ ​មាន​ផលិត​តែ​ ​៧៧​ ​គ្រឿង​ប៉ុណ្ណោះ​ ​ហើយ​ក្នុង​មួយ​គ្រឿង​មាន​តម្លៃ​ប្រមាណ​ ​១,៤​ ​លាន​ដុល្លារ​ ​ខណៈ​រថយន្ត​ប្រភេទ​នេះ​ដែល​មាន​លេខ​រៀង​ទី​ ​៦៦​ ​ត្រូវ​គេ​លក់​បាន​ដល់​ ​៣,៥​ ​លាន​ដុល្លារ។

មិន​ត្រឹម​តែ​តម្លៃ​ថ្លៃ​ជាង​គេ​ ​តែ​ ​One-77​ ​ក៏​ជា​ម៉ូដែល​ម៉ាស៊ីន​ខ្លាំង​ ​និង​ល្បឿន​លឿន​ជាង​គេ​ក្នុង​ត្រកូល​ ​Aston Martin​ ​ផង​ដែរ។ បំពាក់​មក​ជា​មួយ​ម៉ាស៊ីន​ស៊ីឡាំង​ ​១២​ ​(V12)​ ​ចំណុះ​ ​៧,៣​ ​លីត្រ​ ​មាន​សន្ទុះ​ពី​ ​០​ ​ដល់​ ​១០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រើ​ពេល​ ​៣,៥​ ​វិនាទី​ ​និង​ល្បឿន​អតិបរមា​ ​៣៥៥​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង៕

ចុចអានបន្ត ៖

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ រដ្ឋ

មតិយោបល់