• 2017-03-15 12:33:39
  • ព័ត៌មាន

Aston Martin​ ​ចេញ​រថយន្ត​គ្រួសារ​ ​តម្លៃ​ ​១​ ​លាន​ដុល្លារ

  • 2017-03-15 12:33:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Aston Martin​ ​ដែល​ធ្លាប់​មាន​ភាព​​ល្បីល្បាញ​ខាង​ផលិត​រថយន្ត​ស្ព័រ​ ​ទើប​បញ្ចេញ​រថយន្ត​ប្រភេទ​គ្រួសារ​ម៉ូដែល​ ​Lagonda Taraf​ ​ដែល​មាន​រូបរាង​ប្លែក​ ​ទំនើប​ ​និង​ស៊ីវិល័យ។

Lagonda Taraf​ ​ដំណើរការ​ដោយ​ម៉ាស៊ីន​ ​V12​ ​កម្លាំង​ ​៥៤០​ ​សេះ​ ​និង​ ​៥៩៣៥​ ​cc​ ​ចំណុះ​ ​៥,៩​​លីត្រ។ ​ប្រើ​ប្រអប់​លេខ​ស្វ័យប្រវត្ត​ ​កាត់​លេខ​ដៃ​ ​៨​ ​វគ្គ​ ​សន្ទុះ​ពី​ ​០​ ​ដល់​ ​១០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​​ ​ប្រើ​ពេល​ ​៤,៧​ ​វិនាទី​ ​និង​ល្បឿន​អតិបរមា​ ​៣២០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

តម្លៃ​ចាប់​ផ្ដើម​ប្រមាណ​ ​១​ ​លាន​ដុល្លារ​ ​Lagonda Taraf​ ​មាន​រាង​ដ៏​ស៊ីវិល័យ​ ​អម​នឹង​ចង្កៀង​មុខ​ដ៏​ភ្លឺ​ចិញ្ចាច​ ​បូក​រួម​ទាំង​យ៉ាន់​ស្ព័រ​អាលុយមីញ៉ូម។ បរិក្ខារ​ក្នុង​យ៉ាង​ប្រណិត​ផលិត​ពិសេស​សម្រាប់​អ្នក​ប្រើប្រាស់​ដែល​មាន​តម្រូវ​ការ​លំដាប់​ខ្ពស់៕

ប្រភព៖ CarandDriver ប្រែ​សម្រួល៖ រដ្ឋ

មតិយោបល់