• 2014-10-25 18:25:55
  • ព័ត៌មាន

អក្សរ​ Mircrosoft បាន​ដាក់​លើ Smartphone ​ត្រកូល Lumia ផ្លូវការហើយ

  • 2014-10-25 18:25:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ Sabay បាន​ចុះ​ព័ត៌មាន​ទាក់​ទង​និង​ការ​ដូរ​ឈ្មោះ​ពី​ Nokia Lumia ទៅ​ជា​ Microsoft Lumia ហើយ​ឥឡូវ​នេះ​ Microsoft បាន​ចេញ​ព័ត៌មាន​រួម​ទាំង​រូប​ភាព​ឈ្មោះ​​ Microsoft លើ​ទូរសព្ទ​ Lumia ជា​ផ្លូវ​ការ​ហើយ។

ខាង​ក្រោម​នេះ​គឺ​ជា​រូប​ភាព​ផ្លូវ​ការ​ដែល​បាន​បង្ហោះ​លើ​វិបសាយ​ផ្លូវ​ការ​​របស់ Nokia។ ដូច​ដែល​ប្រិយមិត្ត​បាន​ឃើញ​អញ្ចឹង អក្សរ​ Microsoft (តែ​មិន​មែន​អក្សរ​ Lumia) ត្រូវ​ដាក់​ជំនួស​ដោយ​អក្សរ​ Nokia នៅ​ផ្នែក​ខាង​មុខ​ទូរសព្ទ។ ចំណែក​ឯ​ផ្នែក​ខាង​ក្រោយ​បិទ​ដោយ​ស្លាក​សញ្ញា​និង​អក្សរ​ Microsoft ។

 

 

រូបភាព​ផ្លូវការ​ Microsoft Lumia

លោក​ស្រី Tuula​ ជា​អ្នក​ជំនាញ​ទី​ផ្សារ​របស់​ក្រុមហ៊ុន​ Microsoftបាន​ឆ្លើយ​តប​នឹង​ការ​សម្ភាសន៍​ថា​ Microsoft នៅ​តែ​​បន្ត​លក់​និង​ផ្ដល់​សេវាកម្ម​ដល់​អ្នក​គាំ​ទ្រ​ផលិតផល​ Nokia កន្លង​មក​ដូចជា Nokia 130 និង​Smartphone ត្រកូល Lumia របស់​ Nokia ដែល​ទើប​តែ​ប្រកាស​ដូចជា Lumia 830, 730និង Lumia 735 និង​ Lumia ផ្សេង​ៗ​ទៀត។ ​ដោយ​ឡែក​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Microsoft លោក Satya Nadella បាន​ឲ្យ​ដឹង​ថា​​ Microsoftនៅ​តែ​មាន​ភាព​ជឿជាក់​​​ថា​វា​នឹង​​គ្មាន​ផល​​ប៉ះ​ពាល់​អ្វី​នោះ​ទេ​ចំពោះ​Smartphone ត្រកូល​ Lumia ​ទោះ​បី​ជា​មាន​ការ​ផ្លាស់​ប្ដូរ​ឈ្មោះ​នេះ​ក៏​ដោយ។

 

ចាំ​មើល​តទៅ​ទៀត​ថា​តើ​ Microsoft នឹង​ធ្វើ​អ្វី​ប្លែក​ខ្លះ​​ដើម្បី​ផ្គាប់​ចិត្ត​អ្នក​គាំ​ទ្រ​ក្រោយ​ពេល​ដក​ឈ្មោះ​ Nokia ចេញ? ​​

 

ប្រិយមិត្ត​ពេញ​ចិត្ត​នឹង​ការ​ដូរ​ឈ្មោះ​នេះ​ដែរទេ?

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ nokia

មតិយោបល់