• 2016-03-12 21:34:30
  • ព័ត៌មាន

Porsche 911 Carrera ទើប​មក​ដល់ បំពាក់​ប្រព័ន្ធ​សុវត្ថិភាព​ពិសេស តម្លៃ​ជាង ២៣ម៉ឺន​ដុល្លារ​

  • 2016-03-12 21:34:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន ​ព្រីស៊ីហ្សិនខាស៍ ខេមបូឌា លីមីតធីត ដែល​ជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​រថយន្ត Porsche ផ្លូវ​ការ​ប្រចាំ​ប្រទេស​កម្ពុជា បាន​បង្ហាញ​រថយន្ត​ស្ព័រ​ដ៏​ទំនើប​ថ្មី​មួយ​គ្រឿង​គឺ Porsche 911 Carrera។

 

 

Porsche 911 Carrera បំពាក់​ដោយ​ម៉ាស៊ីន​ប្រភេទ Turbocharged  មាន​កម្លាំង​ម៉ាស៊ីន​ខ្លាំង​រហូត​ដល់​ទៅ ៣៧០សេះ ហើយ​អាច​សន្សំសំចៃ​សាំង​បាន​ច្រើន​ ដោយ​ចម្ងាយ​ផ្លូវ ១០០ គីឡូម៉ែត្រ ស៊ី​សាំង​តែ ៧,៤លីត្រ​ប៉ុណ្ណោះ ពេល​ប្រើ​ប្រព័ន្ធ​ប្រអប់​លេខ PDK។

 

រថយន្ត Porsche 911មាន​អាច​បង្កើន​សន្ទុះ​ល្បឿន​កុងទ័រ​ពី ០ទៅ១០០ គីឡូម៉ែត្រ​ក្នុង១ម៉ោង ត្រឹម​តែ​រយៈ​ពេល ៤,៦វិនាទី​ប៉ុណ្ណោះ រីឯ​ល្បឿន​អតិបរមា​គឺ ២៩៥ គីឡូម៉ែត្រ/ម៉។

 

ប្រព័ន្ធ​សុវត្ថិភាព៖

 

-Porsche Ceramic Composite Brake (PCCB)៖ ជា​ប្រភេទ​ប្រព័ន្ធ​ហ្វ្រាំង​សេរ៉ាមិច​មាន​ទម្ងន់​ស្រាល​ខុស​ពី​ហ្វ្រាំង​ដទៃ។ PCCB  អាច​ឱ្យ​រថយន្ត​ចាប់​ហ្វ្រាំង​ឈប់​ង៉ក់​នឹង​កន្លែង​ពេល​មាន​ឧបសគ្គ​នៅ​ខាង​មុខ​ទោះបី​ត្រូវ​បើកបរ​លើ​ផ្លូវ​ពិបាក​ឬ​បើក​ក្នុង​ល្បឿន​លឿន​ក៏ដោយ។

 

-Airbags and Porsche Side Impact Protection System (POSIP)៖ ប្រព័ន្ធ​ពោង​សុវត្ថិភាព​សម្រាប់​ការពារ​អ្នក​បើកបរ​និង​អ្នក​ដំណើរ​ដែល​ជិះ​ខាង​មុខ​រថយន្ត ពី​គ្រោះ​ថា្នក់​ផ្សេងៗ។

 

-Porsche Dynamic Light System (PDLS)៖ ជា​ប្រព័ន្ធ​ភ្លើង​ដែល​អាច​សារ៉េ​ពន្លឺ​ភ្លឺ​ទៅ​បត់បែន​តាម​ផ្លូវ​កោង​បាន។

 

រថយន្ត 911 Carrera ស៊េរី​ថ្មី​នេះ អាច​រក​បាន​នៅ​មជ្ឈមណ្ឌលPorsche ភ្នំពេញ​ដោយ​ដាក់​លក់​ក្នុង​តម្លៃ​ចាប់​ពី ២៣ ៩០០០ដុល្លារ៕

 

 

 

 

 

អត្ថបទ៖ ប៉ែត ផាន់និត

មតិយោបល់