• 2016-03-10 16:02:14
  • ផលិតផលថ្មី

តាមពិត​​មេ​ហ្វេសប៊ុក​ប្រែ​កាយ​ទៅ​ជា​ Iron Man តា​​ម​កម្មវិធី​​​នេះ​សោះ​

  • 2016-03-10 16:02:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ម៉ោង​មុន​នេះ​លោក​ Mark Zuckerberg ស្ថាបនិក​ហ្វេសប៊ុក​បាន​បង្ក​ភាព​ភ្ញាក់​ផ្អើល​ដល់​អ្នក​ប្រើ​ប្រាស់​​ដោយ​បាន​បង្ហោះ​វីដេអូ​ប្រែ​កាយ​​ទៅ​ជា​ Iron Man។

Taking a break from coding to welcome the MSQRD team to Facebook!

Posted by Mark Zuckerberg on Wednesday, March 9, 2016

 

គោល​បំណង​នៃ​ការ​បង្ហោះ​វីដេអូ​នេះ​គឺ​លោក​ចង់​ប្រកាស​ឲ្យ​ដឹង​អំពី​ការ​ទិញ​យក​កម្មវិធី​ទូរសព្ទ​​​ដែល​កំពុង​ពេញ​និយម​មួយ​ឈ្មោះ​​ថា​ MSQRD។ ចំពោះ​វីដេអូ​ប្រែ​កាយ​នេះ​ដែរ​គឺ​ បាន​បង្កើត​ឡើង​តាម​រយៈ​កម្មវិធី​ទូរសព្ទ​ MSQRD នេះ​ផ្ទាល់​តែ​ម្ដង។

 

 

មួយ​រយៈ​ចុង​ក្រោយ​នេះ​កម្មវិធី​ MSQRD ហាក់​បាន​ទទួល​ការ​គាំទ្រ​ខ្លាំង​ដោយ​សារ​វា​មាន​បំពាក់​មុខងារ​ពិសេស​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​​ប្រែកាយ​បាន​ភ្លាមៗ​ទៅ​ជា​តួអង្គ​ប្លែកៗ​​ជា​ច្រើន។ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​អាច​ថត​រក្សា​ទុក​ជា​វីដេអូ​ ឬ​រូបភាព​បាន​ថែម​ទៀត​ផង។

 

 

មុខងារ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​​ក្នុង​ចំណោម​មុខងារ​ទាំង​ឡាយ​គឺ​​ FaceSwap ដោយ​អាច​ឲ្យ​មនុស្ស​​ម្នាក់​ផ្លាស់​ប្ដូរ​ផ្ទៃ​មុខ​ជា​មួយ​មនុស្ស​ម្នាក់​ទៀត​បាន​ភ្លាមៗ៕

 

ចុច​ទី​នេះ​ដើម្បី​ទាញ​យក​កម្មវិធី៖ iOS | Android

 

​​​​​​​​​ចុច​អាន៖ App ​មាន​ប្រយោជន៍​ជា​ច្រើន​របស់​ ​Google ​មិន​សូវ​មាន​គេ​ដឹង​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ Facebook

មតិយោបល់