• 2014-12-02 22:01:27
  • ព័ត៌មាន

ទូរសព្ទ Microsoft ដំបូង​បង្អស់​ចេញ​លក់​នៅ​កម្ពុជា​ហើយ

  • 2014-12-02 22:01:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល ៣ សប្ដាហ៍​ហើយ​ដែល​ Microsoft បាន​បញ្ចេញ​លក់​ជា​ផ្លូវ​ការ​​នៃ​ទូរសព្ទ​ដំបូង​បង្អស់​របស់​ខ្លួន​នៅ​ប្រទេស​ធំ​ៗ​មួយ​ចំនួន ​ដោយ​ឡែក​សម្រាប់​កម្ពុជា​ទើប​តែ​ប្រកាស​លក់​ជា​ផ្លូវ​ការ​នៃ​ទូរសព្ទ Lumia 535 នេះ។

 

 

លោក​ រ៉ាហ៊ុល​ ខាវេ អគ្គនាយក​ការិយាល័យ​តំណាង​នៃ​ក្រុមហ៊ុន​ Microsoft Devices ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ទូរសព្ទ​ Lumia 535 ស៊េរី​ថ្មី​នេះ​គឺ​មាន​ស្លាក​យីហោ Microsoft ដែល​ជា​ស្មាតហ្វូន​ដំបូង​បង្អស់​របស់​ក្រុមហ៊ុន​ Microsoft។

 

 

លោក​បន្ត​ថា​ស្មាតហ្វូន​ម៉ូដែល​ថ្មី Microsoft Lumia 535 ស៊ីម​ពីរ​នេះ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone 8.1 កំណែ​ប្រែ​ថ្មី​ចុង​ក្រោយ​បង្អស់ ដែល​នាំ​មក​នូវ​បទ​ពិសោធន៍ Microsoft ថ្មី​ចុង​ក្រោយ។

 

ដោយ​ផ្ដល់​ជូន​នូវ​កាមេរ៉ា​មុខ​ប្រភេទ Wide Angle 5 MP, កាមេរ៉ា​ក្រោយ 5M មាន Flash LED ​ និង​អេក្រង់​ទំហំ 5 អ៊ិញ, ស្មាតហ្វូន Lumia 535 ស៊ីម​ពីរ មាន​លក្ខណៈ​ពិសេស​ដូចជា៖

  • និយាយ​ឃើញ​មុខ​គ្នា​តាម Skype វីដេអូ​ Call ហើយ អាច​ប្ដូរ​ពី​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​តាម​វីដេអូ ទៅ​ជា​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​តាម​សំឡេង ​​និង​កម្មវិធី​ដែល​ដំឡើង​រួច​ជាស្រេច ។

  • បើក​មើល កែ និង​ផ្ញើ​ឯកសារ​ក្នុង​កម្មវិធី Word, Excel, PowerPoints និង​កម្មវិធី​កំណត់​ត្រា OneNote គ្រប់​ទី​កន្លែង ជាមួយ​កម្មវិធី Office បញ្ចូល​រួច​ជាស្រេច។

  • រក្សា និង​សំយោគ​រូបភាព, វីដេអូ ឯកសារ Office ទាំងឡាយ​ចូល​ទៅ​ក្នុង OneDrive ទំហំ​រហូត​ដល់​ទៅ 15GB ដោយ​ឥត​គិត​ថ្លៃ។

  • ធ្វើ​ជា​ម្ចាស់​នៃ​ជំនួយការ​ដ៏​ឆ្នើម Cortana ដែល​យល់​ការ​រាក់​ជ្រៅ​នៃ​អ្នក​ប្រើប្រាស់។

  • បង្រួម​អ៊ីមែល​ការងារ និង​អ៊ីមែល​ផ្ទាល់ខ្លួន ចូល​គ្នា​តែ​មួយ តាម​កម្ម​វិធី Microsoft Outlook មាន​រួច​ជាស្រេច ។

  • បង្ហាញ​រូបភាព និង​វីដេអូ ឬ ឯកសារ Office ឲ្យ​អ្នក​ដទៃ​មើល នៅ​លើ​អេក្រង់ qHD ទំហំ 5 អ៊ីញ។

  • បង្ហាញ​ផ្ទៃ​ខាង​ក្រោយ​ធំ​ទូលាយ ឃើញ​មុខ​មនុស្ស​ច្រើន​នាក់​នៅ​ពេល​ Call ​តាម​វីដេអូ Skype ឬ​ថតរូប Selfie កាមេរ៉ា​មុខ Wide Angle 5MP ។

  • ចៀស​ផុត​ពី Missed call ឬ missed text ហើយ​អាច​ទាក់ទង​បាន​ទៅ​កាន់​ស៊ីម​កាត​ទាំងពីរ​គ្រប់​ពេល​វេលា​ដោយ​មុខងារ Smart Dual Sim។

 

 

លោក​បញ្ជាក់​ថា​សម្រាប់​តម្លៃ​លក់​លើ​ទីផ្សារ​កម្ពុជា​ក្នុង​តម្លៃ ១៤៨ ដុល្លារ​អាមេរិក និង មាន​ការ​បន្ថែម​ជូន​យ៉ាង​ពិសេស​ជា​ច្រើន​ពី​ក្រុមហ៊ុន​ Cellcard ដូច​ជា​ទទួល​បាន​ ស៊ីម​កាត​ ហ្វ្រី​អ៊ីនធឺណិត និង ហ្វ្រី​ក្នុង​ការ​ហៅ​ទូរសព្ទ​ចេញ​ផង​ដែរ។

 

អាន​អត្ថបទ៖ Lumia 535 ដំបូង​របស់​​ Microsoft ចេញ​ផ្លូវការ​​ហើយ​

 

អាន​អត្ថបទ៖ លក្ខណៈ​ពិសេស​ Microsoft Lumia 535 រូបមន្ត 5x5x5

 

អត្ថបទ៖ ដារ៉ាឆានី

មតិយោបល់