• 2014-11-30 19:27:54
  • ព័ត៌មាន

មនុស្ស​យន្ត​ហោះ​ នឹង​ក្លាយ​ជា​អ្នក​បម្រើ​ក្នុង​ភោជនីយដ្ឋាន​នា​ពេល​ខាង​មុខ

  • 2014-11-30 19:27:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភោជនីយដ្ឋាន​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​នឹង​ត្រូវ​បម្រើ​ជា​ស្វ័យ​ប្រវត្តិ​ ដោយ​មនុស្ស​យន្ត​ហោះ​ នៅ​ត្រឹម​ដំណាច់​ឆ្នាំ​២០១៥​ខាង​មុខ​ ដែល​នេះ​ជា​ការ​សាក​ល្បង​ពាណិជ្ជកម្ម​ដំបូង​គេ​បង្អស់​នៅ​លើ​ពិភព​លោក។

 

ក្រុម​ហ៊ុន​ផលិត​មនុស្ស​យន្ត​ Infinium Robotics បាន​ចុះ​អនុសារណៈ​យោគយល់​គ្នា​ជាមួយ​ក្រុម​ហ៊ុន​ Timbre Group កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​តុលា​ ដោយ​ក្រុម​ហ៊ុន​ទាំង​ពីរ​កំពុង​ស្វែង​រក​ផលិតភាព​នានា​ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​ឲ្យ​ ដើម្បី​ជួយ​កាត់​បន្ថយ​លើ​ការ​ចំណាយ​នានា។

 

 

លោក​ Woon បាន​និយាយ​ថា​ គាត់​មាន​ទំនុក​ចិត្ត​ចំពោះ​មនុស្ស​យន្ត​នេះ​ ហើយ​ដំណោះ​ស្រាយ​នេះ​នឹង​ជួយ​ឲ្យ​ការងារ​របស់​របស់​ប្រជាជន​សិង្ហបុរី​កាន់​តែ​ងាយ​ស្រួល​ជាង​មុន។ ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​នេះ​នៅ​ក្នុង​ភោជនីយដ្ឋាន​ នឹង​ជួយ​ឲ្យ​អ្នក​បម្រើ​មាន​ពេល​ផ្ដោត​អារម្មណ៍​លើ​កិច្ចការ​ផ្សេងៗ​ ដែល​ធំ​ដំ​ជាង​នេះ​ ដូចជា​ការ​ប្រមូល​យក​មតិយោបល់​ពី​ភ្ញៀវ​ជា​ដើម។

 

http://youtu.be/OuA4pF0l7ZA

 

“វា​នឹង​ផ្ដល់​បទ​ពិសោធន៍​ថ្មី​មួយ​សម្រាប់​ការ​ទទួល​ទាន​អាហារ​ ហើយ​ដែល​នឹង​ធ្វើ​ឲ្យ​ការ​លក់​ និង​ចំណូល​របស់​ភោជនីយដ្ឋាន​កើត​ឡើង" អគ្គនាយក​ខាង​លើ​​បាន​បន្ថែម​ដូច្នេះ។

 

អ្នក​បម្រើ​ដែល​ជា​មនុស្ស​យន្ត​ហោះ​នេះ​ នឹង​ក្លាយ​ជា​ផលិត​ផល​​មួយ​ក្នុង​ចំណោម​ផលិតផល​ទាំង​៥​ដំបូង​របស់​ក្រុម​ហ៊ុន​ Timbre Group ដែល​នឹង​ដាក់​លក់​ក្នុង​ប្រទេស​សិង្ហបុរី។

 

គំរូ​ដើម​របស់​មនុស្ស​យន្ត​នេះ​ត្រូវ​បាន​គេ​តាំង​បង្ហាញ​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ Lee Hsien Loong ក្នុង​ពិធី​បើក​សម្ពោធ​ the National Productivity Month កាល​ពី​ដើម​ខែ​តុលា៕

 

ប្រែ​សម្រួល៖ អៀង សូទ្រី

ប្រភព៖ Channel News Asia

មតិយោបល់