• 2022-12-26 08:18:00
  • ព័ត៌មាន

ក្រុមហ៊ុន MG Cambodia បានផ្តល់ជូននូវអនុស្សាវរីយ៏ដ៏រីករាយសម្រាប់បុណ្យណូអែលប្រចាំឆ្នាំ២០២២

  • 2022-12-26 08:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីបុណ្យណូអែល ឬបុណ្យគ្រីសស្មាស់ ជាពិធីបុណ្យមួយដែលមានដើមកំណើតនៅប៉ែកអ៊ឺរ៉ុប ហើយពិធីបុណ្យណូអែលត្រូវបានគេប្រារពធ្វើជារៀងរាល់ឆ្នាំនៅថ្ងៃទី២៤ និង២៥ ខែធ្នូ នៅតាមបណ្តារប្រទេសនានាជាច្រើនដែលកាន់សាសនាគ្រឹស្តនៅលើសកលលោក។ ពិធីបុណ្យណូអែលជាពិធីបុណ្យរំលឹកដល់ថ្ងៃព្រះយេស៊ូគ្រឹស្តបានចាប់កំណើត និងមានប្រទេសជាច្រើនដែលប្រារព្ធពិធីបុណ្យនេះ ហើយការប្រារព្ធគឺមានភាពខុសគ្នាទៅតាមបរិបទរៀងៗខ្លួន។ មិនត្រឹមតែបស្ចឹមប្រទេស ឬអឺរ៉ុបប៉ុណ្ណោះទេ នៅតាមបណ្តាប្រទេសអាស៊ីជាច្រើនក៏បានប្រារព្ធធ្វើពិធីបុណ្យណូអែលនេះដែរ។ ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ដែលប្រារព្ធពិធីនេះឡើងនៅតាមវិហារគ្រឹស្ត តាមសាលារៀនអន្តរជាតិ ឬតាមបណ្តាក្រុមហ៊ុនមួយចំនួនផងដែរ។

ដោយឡែក ដើម្បីអបអរពិធីបុណ្យណូអែលនិងចូលឆ្នាំសាកលខាងមុខនេះ ក្រុមហ៊ុនរថយន្ត MG Cambodia ក៏បានប្រារព្ធពិធីដ៏សប្បាយរីករាយជាមួយកុមារៗ និងអតិថិជនរបស់ពួកគេផងដែរ។ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ដោយមានវត្តមាននៃការចូលរួមរបស់អតិថិជននិងកូនៗរបស់ពួកគេជាច្រើនបានមកកាន់អគារតាំងបង្ហាញរថយន្ត MG សាខាទឹកថ្លា ដើម្បីចូលរួមកម្មវិធីដ៏អស្ចារ្យនាចុងឆ្នាំ២០២២នេះ ហើយកម្មវិធីត្រូវបានប្រព្រឹត្តិទៅយ៉ាងរលូន និងរីករាយបំផុតអមជាមួយស្នាមញញឹមដែលជាអនុស្សាវរីយ៏ល្អបំភ្លេចមិនបាន។ ការរៀបចំយ៉ាងល្អដោយមានអាហារសម្រន់ នំផ្ទះគ្រឹស្តស្មាស់ ភេសជ្ផសម្រាប់កុមារ និងការលេងហ្គេមកម្សាន្តជាក្រុមក្នុងអត្ថន័យរួមគ្នាដើម្បីបំពេញការងារមួយឱ្យទទួលបានជោគជ័យ និងឈ្នះរង្វាន់ជាច្រើនទៀតផង។

គួរបញ្ផាក់ផងដែរថា ក្រុមហ៊ុន MG Cambodia គឺជាក្រុមហ៊ុនរថយន្តរបស់ចក្រភពអង់គ្លេសដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៩ ជាមួយរថយន្តដ៏ពេញនិយមទាំងប្រភេទស៊ីឌាន និង SUV ខ្នាតតូច ខ្នាតកណ្តាល និងខ្នាតធំ។ យីហោ MG ត្រូវបានកត់សម្គាល់ថារីកចម្រើនកាន់តែខ្លាំងឡើងពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈការផ្តល់ជូននូវរថយន្តថ្មីទំនើបដែលមានតម្លៃសមរម្យ និងគុណភាពល្អដោយមានការធានាពីរោងចក្ររយៈពេល៣ឆ្នាំ ឬ១០០,០០០Km ។ រថយន្ត MG គឺពិតជាមានលក្ខណៈពិសេសយ៉ាងល្អដូចជា បច្ចេកវិទ្យថ្មីដែលបំពាក់នូវម៉ាស៊ីនតូចតែកម្លាំងខ្លាំងដែលអាចសន្សំសំចៃបានខ្ពស់ទាំងការស៊ីប្រេងឥន្ធនៈទាប និងបងពន្ធផ្លូវទាប ហើយអាចទាក់ទាញចិត្តប្រជាជនកម្ពុជាឱ្យមកប្រើប្រាស់រថយន្តថ្មី និងបានបង្កើនចរាចរណ៏នៃវត្តមានរថយន្ត MG ជាច្រើននៅលើដងក្នុងព្រះរាជាណាចក្រកម្ពុជា។

ការរីកចម្រើនដ៏លឿនបានបង្ហាញជាមួយការបើកសាខាចំនួន២របស់ MG ដូចជា:

  • សាខាទី១: អគារលេខ ២០៧, ផ្លូវសហព័ន្ធរូស៊ី, សង្កាត់ទឹកថ្លា, ខណ្ឌសែនសុខ, រាជធានីភ្នំពេញ (ជិតស្ពានអាកាស៧មករា)។

  • សាខាទី២ ផ្លូវ៦០ម៉ែត្រ: ផ្លូវឧកញ៉ា មហាភក្តីហ៊ុននាង, សង្កាត់ចាក់អង្រែក្រោម, ខណ្ឌមានជ័យ, រាជធានីភ្នំពេញ (ទល់មុខសាលាអន្តរជាតិ ISPP)។

មតិយោបល់