• 2022-09-07 23:43:32
  • ផលិតផលថ្មី

ប្រកាសចេញផ្លូវការ iPhone 14 ប្រើថ្ងាសថ្មីដូចថ្នាំពេទ្យ ជម្រើស eSim សុទ្ធ និងម៉ូឌែលធំដែលមិនមែន Pro

  • 2022-09-07 23:43:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ទើបបញ្ចេញ iPhone 14 មាន ៤ម៉ូឌែល គឺលែងមានម៉ូឌែល mini ទៀតហើយ ប៉ុន្ដែជំនួសដោយម៉ូឌែលធម្មតា១ថ្មី ដោយប្រើអេក្រង់ធំស្មើទៅនឹងម៉ូឌែល Pro Max ទៅវិញ ប្រើឈ្មោះថា iPhone 14 Plus។

ស្មាតហ្វូនទាំង ៤ នេះ មានលក្ខណៈសម្បត្តិ និងមុខងារថ្មីៗដូចខាងក្រោមនេះ៖

១. ការឌីហ្សាញ

  • iPhone 14 និង 14 Plus ប្រើអេក្រង់ ៦,១ និង ៦,៧អ៊ិញ មាន refresh rate 60hz ប្រើថ្ងាសឆកស៊េរីចាស់ដូចមុន។ វាមានជម្រើស ៥ពណ៌ គឺពណ៌ខ្មៅ ពណ៌ស្វាយ ពណ៌ស ក្រហម និងខៀវ។ ទាំងពីរនេះមានទម្ងន់ ១៧២ក្រាម និង ២០៣ក្រាម ដោយការឌីហ្សាញស៊ុមព័ទ្ធជុំវិញជាអាលុយមីញ៉ូម និងខ្នងក្រោយជាកញ្ចក់ដូចមុនដដែល។
  • iPhone 14 Pro និង 14 Pro Max ប្រើអេក្រង់ ៦,១ និង ៦,៧អ៊ិញ មាន refresh rate 120Hz ប្រើថ្ងាសឆកថ្មីទំហំតូចដូចគ្រាប់ថ្នាំពេទ្យ។ ចំពោះថ្ងាសឆកថ្មីនេះ Apple ហៅវាថា Dynamic Island ដោយអាចផ្លាស់ប្ដូររូបរាង មានចលនាទៅតាមកម្មវិធីថែមទៀតផង។ ម៉ូឌែលនេះមានជម្រើស ៤ពណ៌ គឺពណ៌ខ្មៅ ពណ៌ស មាស និងស្វាយងឹត។ ទាំងពីរនេះមានទម្ងន់ ២០៦ក្រាម និង ២៤០ក្រាម ដោយការឌីហ្សាញស៊ុមព័ទ្ធជុំវិញជាដែកអ៊ីណុក និងខ្នងក្រោយជាកញ្ចក់ដូចមុនដដែល។

២. ទំហំផ្ទុក iPhone 14 និង 14 Plus ប្រើទំហំផ្ទុកចាប់ពី 128GB 256GB និង 512GB រីឯម៉ូឌែល iPhone 14 Pro និង 14 Pro Max ទំហំផ្ទុកចាប់ពី 128GB ដល់ 1TB។

៣. បន្ទះឈីប iPhone 14 ម៉ូឌែលធម្មតា ប្រើបន្ទះឈីបចាស់ A15 Bionic មានលើ iPhone 13 ដោយឡែកម៉ូឌែល Pro ប្រើបន្ទះឈីបថ្មី A16 Bionic។

៤. កាមេរ៉ា

  • iPhone 14 និង 14 Plus ប្រើកាមេរ៉ាក្រោយ២គ្រាប់ គឺលែនដើម 12MP ƒ/1.5 មាន sensor‑shift OIS និងលែនទី២ជា Ultra Wide 12MP ƒ/2.4 ចាប់យកផ្ទៃបាន 120°។ រីឯកាមេរ៉ាខាងមុខ 12MP ƒ/1.9 Autofocus។
  • iPhone 14 Pro និង 14 Pro Max ប្រើកាមេរ៉ាក្រោយ៣គ្រាប់ គឺលែនដើម 48MP ƒ/1.78 sensor-shift OIS ជំនាន់ទី២, លែនទី២ 12MP Ultra Wide ƒ/2.2 ចាប់យកផ្ទៃ 120° និងលែនទី៣ ជា Telephoto 12MP 3x ƒ/2. 8 OIS។ រីឯកាមេរ៉ាខាងមុខជាប្រភេទទម្លុះអេក្រង់ 12MP ƒ/1.9 Autofocus។

៥. ថាលពលប្រើប្រាស់

  • iPhone 14 អាចមើលវីដេអូដល់ ២០ម៉ោង និងសាកថ្មឡើងដល់ ៥០% ប្រើពេលកន្លះម៉ោង តាមដុំសាក ២០វ៉ាត់។
  • iPhone 14 Plus អាចមើលវីដេអូដល់ ២៦ម៉ោង និងសាកថ្មឡើងដល់ ៥០% ប្រើពេលកន្លះម៉ោង តាមដុំសាក ២០វ៉ាត់។
  • iPhone 14 Pro អាចមើលវីដេអូដល់ ២៣ម៉ោង និងសាកថ្មឡើងដល់ ៥០% ប្រើពេលកន្លះម៉ោង តាមដុំសាក ២០វ៉ាត់។
  • iPhone 14 Pro Max អាចមើលវីដេអូដល់ ២៩ម៉ោង និងសាកថ្មឡើងដល់ ៥០% ប្រើពេលកន្លះម៉ោង តាមដុំសាក ២០វ៉ាត់។

៦. មុខងារថ្មីៗ

  • ដូចឃើញមាននៅ iOS អ៊ីចឹង iPhone ជំនាន់ថ្មីអាចប្រើមុខងារ Alawys-on Display បានហើយ ប៉ុន្ដែបានតែលើម៉ូឌែល Pro ប៉ុណ្ណោះ។
  • iPhone ជំនាន់ថ្មីផ្ដល់ជម្រើសប្រើប្រាស់ eSim សុទ្ធតែម្ដងសម្រាប់សហរដ្ឋអាមេរិច។
  • មុខងារសង្គ្រោះបន្ទាន់ Emergency SOS (Satellite) ដែលមានលទ្ធភាពភ្ជាប់ទៅកាន់ផ្កាយរណប ដោយឡែកសម្រាប់តែប្រើប្រាស់នៅសហរដ្ឋអាមេរិច និងកាណាដា តែប៉ុណ្ណោះ។
  • មុខងារ Crash Detection អាចតាមដាននិងវិភាគការធ្វើដំណើររបស់យើង ថាតើកំពុងមានគ្រោះថ្នាក់ចរាចរណ៍ឬអត់ មិនតែប៉ុណ្ណោះវាមានលទ្ធភាពហៅចេញរកជំនួយដោយស្វ័យប្រវត្តិថែមទៀតផង។

៧. តម្លៃ

  • iPhone 14 មានតម្លៃចាប់ពី ៧៩៩ដុល្លារ ឡើងទៅ និងបើកឱ្យកម្មង់ពីថ្ងៃទី៩ ខែកញ្ញា និងលក់ផ្លូវការនៅថ្ងៃទី១៩ ខែកញ្ញា
  • iPhone 14 Plus មានតម្លៃចាប់ពី ៨៩៩ដុល្លារ ឡើងទៅ និងបើកឱ្យកម្មង់ពីថ្ងៃទី៩ ខែកញ្ញា និងលក់ផ្លូវការនៅថ្ងៃទី៧ ខែតុលា
  • iPhone 14 Pro មានតម្លៃចាប់ពី ៩៩៩ដុល្លារ ឡើងទៅ និងបើកឱ្យកម្មង់ពីថ្ងៃទី៩ ខែកញ្ញា និងលក់ផ្លូវការនៅថ្ងៃទី១៦ ខែកញ្ញា
  • iPhone 14 Pro មានតម្លៃចាប់ពី ១០៩៩ដុល្លារ ឡើងទៅ និងបើកឱ្យកម្មង់ពីថ្ងៃទី៩ ខែកញ្ញា និងលក់ផ្លូវការនៅថ្ងៃទី១៦ ខែកញ្ញា

ប្រភព៖ Apple ប្រែ​សម្រួល៖ កុសល

មតិយោបល់