• 2022-09-05 03:39:13
  • ផលិតផលថ្មី

នេះ! ឡានអគ្គិសនីដ៏ខ្លាំង​បំផុតរបស់ MG ទើបចេញថ្មី

  • 2022-09-05 03:39:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី MG 4 ពេលនេះក្រុមហ៊ុន MG បានបញ្ចេញរថយន្តអគ្គិសនីថ្មីមួយទៀតដែលមានម៉ាស៊ីនកាន់តែខ្លាំង គឺ MG Mulan Triumph Edition។

រថយន្តនេះ នឹងត្រូវដាក់លក់ក្នុងប្រទេសចិន និងប្រទេសអង់គ្លេស ដែលវានឹងក្លាយជារថយន្តអគ្គិសនីដែលមានកម្លាំងខ្លាំងបំផុតរបស់ MG ពោលគឺវាបំពាក់ម៉ូទ័រភ្លើង២ មានកម្លាំង ៤៤៩សេះ និងកម្លាំងរមួល ៦០០ញ៉ូតុនម៉ែត្រ រត់ប៉ុង២។

ជាមួយគ្នានេះ វាអាចជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ/ម៉ោង ប្រើពេលត្រឹមតែ ៣,៨វិនាទី។ កញ្ចប់អាគុយមានទំហំ ៦៤គីឡូវ៉ាត់ម៉ោង ដោយពេលសាកពេញម្តង អាចធ្វើដំណើរបានដល់ ៤៦០គីឡូម៉ែត្រ។

MG ឱ្យដឹងថា រថយន្ត Mulan បំពាក់ប្រព័ន្ធគ្រប់គ្រង Vector ជាមួយប្រព័ន្ធហ្វ្រាំងថ្មី។ ផ្នែកខាងក្នុង វាបំពាក់កៅអីពូកស្បែក Alcantara ពណ៌ ស-ខ្មៅ លាយឆ្នូតពណ៌ទឹកក្រូច កុងទ័រឌីជីថល ៧អ៊ីញ ប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ១០,២៥អ៊ីញ និងកាមេរ៉ា ៣៦០ជាដើម។

យ៉ាងណាមិញ ចំពោះតម្លៃ និង Spec លម្អិតផ្សេងៗទៀត MG មិនទាន់បញ្ជាក់ឱ្យដឹងនៅឡើយទេ៕

អត្ថបទ៖ សំភី

មតិយោបល់