• 2022-09-01 03:05:12
  • ផលិតផលថ្មី

ឡានអគ្គិសនី Toyota bZ3 ត្រៀមចេញលក់ឆាប់ៗ តែត្រូវដឹងថា គ្រឿងក្រូវវាសុទ្ធតែរបស់ចិន

  • 2022-09-01 03:05:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota bZ3 EV គឺជារថយន្តអគ្គិសនីទី២របស់ក្រុមហ៊ុននេះ គ្រោងនឹងចេញលក់នៅចុងឆ្នាំ២០២២ខាងមុខហើយ ប៉ុន្តែគឺសម្រាប់តែទីផ្សារប្រទេសចិនប៉ុណ្ណោះ។

ដោយសាររថយន្តនេះ ត្រូវបានផលិតនៅរោងចក្រក្រុមហ៊ុនចិន FAW ដូច្នេះគ្រឿងបង្គុំរបស់វាភាគច្រើនគឺសុទ្ធតែជារបស់ចិន។ ជាមួយគ្នានោះ អាគុយរបស់ bZ3 គឺជារបស់ក្រុមហ៊ុន BYD ទៀតផង។

រថយន្ត Toyota bZ3 មានប្រវែង ៤,៧ម៉ែត្រ ទទឹង ១,៨ម៉ែត្រ កម្ពស់ ១,៤ម៉ែត្រ និងមានប្រវែងពីកង់មុខទៅកង់ក្រោយ ២,៨ម៉ែត្រ ជាមួយនឹងទម្ងន់ ១៨៣៥គីឡូក្រាម។ វាត្រូវបានអភិវឌ្ឍលើគ្រោងឆ្អឹង e-TNGA។

រថយន្តអគ្គិសនីនេះ នឹងមានជម្រើសថាមពល២ ដោយជម្រើសទីមួយមានកម្លាំង ១៨៣សេះ និងជម្រើសទី២ មានកម្លាំង ២៤៤សេះ។

គេរំពឹងថា តម្លៃ និងទំហំអាគុយរបស់វា ក៏ដូចជា Spec លម្អិតផ្សេងៗទៀតរបស់វា នឹងត្រូវបង្ហាញផ្លូវការក្នុងពិព័រណ៌ Guangzhou Auto Show នាខែវិច្ឆិកាខាងមុខ៕

អត្ថបទ៖ សំភី

មតិយោបល់