• 2022-07-04 08:10:51
  • ផលិតផលថ្មី

ឡានថ្មីរបស់ Toyota គឺ Urban Cruiser Hyryder ឌីហ្សាញឡើងអេម

  • 2022-07-04 08:10:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota បាន​បញ្ចេញ​រថយន្ត​ម៉ូដែល​ថ្មី​មានឈ្មោះថា Urban Cruiser Hyryder ក្នុងប្រទេស​ឥណ្ឌា ដូចដែលយើង​បានឃើញក្នុងវីដេអូនេះ គឺវាប្រើចង្កូតស្តាំ ដែលសហការជាមួយក្រុមហ៊ុន Suzuki។

ប៉ាណារបស់​វា ហៅថា Crystal Acrylic Grille និងមានក្រូមេពុះកាត់​អំពូល daytime runing light ជាពីរ ដោយចង្កៀងមុខ​​ត្រូវបានដាក់​មកនៅខាងក្រោមវិញ។ ឯចង្កៀង​ស្តុបក្រោយ​ធ្វើជារាងអក្សរ C ហើយ​ភ្លើងស៊ីញ៉ូ និង​ភ្លើងអាយែ ធ្វើរាងបញ្ឈរដាក់នៅខាងក្រោម។

អេក្រង់​ដែល​បំពាក់​ក្នុងរថយន្ត​នេះ មានទំហំ៩វិញ និងកុងទ័រឌីជីថល ៧អ៊ីញ, ដំបូល​កញ្ចក់ panoramic sunroof, អំពូល Ambient light, អេក្រង់ head up display, និងកាមេរ៉ា ៣៦០ដឺក្រេជាដើម។ ជាមួយគ្នានេះដែរ យើង​ក៏អាចប្រើមុខងារ​បញ្ជាពីចម្ងាយ​តាមរយៈស្មាតហ្វូន ឬនាឡិកាវៃឆ្លាត និង​ការបញ្ជាដោយសំឡេង ជាមួយនឹង Google Assistant និង Siri។

សូមបញ្ជាក់ថា Urban Cruiser Hyryder ជាប្រភេទរថយន្ត Hybrid ដោយ១ជា Mild Hybrid និង​ Full Hybrid។

សម្រាប់​ Mild Hybrid វា​ប្រើ​ម៉ាស៊ីន ១,៥លីត្រ និង​ប្រព័ន្ធ Mild-Hybrid 12 Voltនិង​បំពាក់អាគុយទំហំ 6Ah ផលិត​បានកម្លាំងសរុប ១០១សេះ និង​កម្លាំង​រមួល ១៣៥ញ៉ូតុនម៉ែត្រ។ វាមាន​ទាំង​ជម្រើស​ប្រអប់លេខអូតូ និងប្រអប់លេខដៃ ៥វគ្គ រត់ប៉ុង១ វិលកង់មុខ។

ចំណែក​ Full Hybrid វិញ វាប្រើម៉ាស៊ីន ១,៥លីត្រ ផលិត​បាន​កម្លាំង ១១៤សេះ និង​កម្លាំង​រមួល ១៤១ញ៉ូតុនម៉ែត្រ រត់ប៉ុង១ វិលកង់មុខតាមរយៈប្រអប់លេខ e-drive។

តែយ៉ាងណាក៏ដោយ Toyota មិនទាន់​បញ្ជាក់​ពីតម្លៃរបស់វានៅឡើយ៕

អត្ថបទ៖ សំភី

មតិយោបល់