• 2022-06-20 03:26:01
  • ព័ត៌មាន

មានវត្តមាននៅខ្មែរជាច្រើនឆ្នាំ! ពេលនេះម៉ូតូ Vespa បង្ហាញាទីតាំងលក់ជាផ្លូវការហើយ

  • 2022-06-20 03:26:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ១៨ មិថុនា កន្លងទៅ ក្រុម​ហ៊ុន​ វេស្ប៉ា ខេមបូឌា បាន​បើក​សម្ពោធន៍​ដាក់​ដំណើរ​ការ​​ជា​ផ្លូវ​ការ​នូវ​ទី​តាំង​លក់​ម៉ូតូ​ និងបម្រើសេវាកម្មអតិថិជន​ នៅ​​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មាន​ទីតាំង​ថ្មី​របស់​ក្រុម​ហ៊ុនស្ថិតនៅអាគារលេខ១៧៥០ ផ្លូវឧកញ៉ាទ្រី ហេង (២០១១) ខណ្ឌ​សែន សុខ រាជធានីភ្នំពេញ។ កម្មវិធី​នេះ​ត្រូវ​បាន​ប្រារម្ភ​ឡើង​ដោយ​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​របស់​ក្រុមហ៊ុន Vespa Cambodiaនិង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ឯកឧត្តម​បណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​ទីប្រឹក្សា​ផ្ទាល់ សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា។

គោល​បំណង​សំខាន់ៗ​របស់​ក្រុម​ហ៊ុន​ វេស្ប៉ា ខេមបូឌា ក្នុង​ការសម្ពោធន៍​ដាក់​ដំណើរ​ការ​​ជា​ផ្លូវ​ការ​នូវ​ទី​តាំង​លក់​ម៉ូតូ​ និងបម្រើសេវាកម្មអតិថិជននេះ​​ ដោយ​បាន​យល់​ច្បាស់​ពី​កំណើន​សេដ្ឋ​កិច្ច​នៃ​ការ​លូតលាស់ និង​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ក្នុង​ប្រទេស​ដែល​មាន​សុខ​សន្តិភាព ដូច​នេះ​តម្រូវ​ការ​នៃ​ការ​ធ្វើ​ដំណើរ និង​ភាព​ទាន់​សម័យ សុី​វីល័យ​របស់​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន Vespa Cambodia បាន​បោះ​ទន់​វិនិម​យោគ​ នាំ​យក​នូវ​ម៉ូតូ វេស្ប៉ា​ មក​កាន់​ប្រទេស​កម្ពុជា។

លោក ឡុង រិនដេត ប្រធាន​ទីផ្សារ​ និង​ទំនាក់​ទំនង​របស់​ក្រុម​ហ៊ុន​ វេស្ប៉ា ខេមបូឌា

លោក ឡុង រិនដេត ប្រធាន​ទីផ្សារ​ និង​ទំនាក់​ទំនង​របស់​ក្រុម​ហ៊ុន​ វេស្ប៉ា ខេមបូឌា បាន​មាន​ប្រសាសន៍​ថា៖ «ម៉ូតូ ​វេស្ប៉ា​ ធ្លាប់​ត្រូវ​បាន​នាំ​ចូល ចែក​ចាយ​ ​ប្រើ​ប្រាស់​ និង​មាន​ឈ្មោះ​បោះ​សម្លេង​នៅ​ក្នុង​ប្រទេស​កម្ពុជា តាំង​ពី​ទសវត្ស​ឆ្នាំ១៩៦០ ម៉ូតូ ​វេស្ប៉ា​ បាន​បង្កើត​នូវ​អនុស្សាវរីយ៍​ជា​ច្រើន​ និង​បាន​ដក់​ជាប់​ក្នុង​បេះ​ដូង​របស់​ប្រជា​ជន​កម្ពុជា​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ​រហូត​មក​ដល់​ទសវត្ស​ឆ្នាំ ១៩៧៥ វេស្ប៉ា​នៅ​តែ​មាន​ភាព​ល្បី​ល្បាញ​ កាន់​តែ​ខ្លាំង​ដោយ​មាន​ការ​និយម​ចូល​ចិត្ត​ពី​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ក្នុង​ការ​ធ្វើ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ រហូត​ដល់​សព្វ​ថ្ងៃ​នេះ»។

Vespa គឹ​ជា​ម៉ូតូ​មួយ​ប្រភេទ​ដែល​មាន​ប្រណិត​ភាព​ ភាព​ស៊ី​វីល័យ ទាន់​សម័យ​ ម៉ូតូ និង​ជា​កេរ្តិ៍​ដំណែល និមិត្តរូប និង​ជា​ប្រវត្តិសាស្ត្រ នៃ​ម៉ាក់​សញ្ញា​​ដ៏​អស្ចារ្យ របស់​ប្រទេស ​អុីតាលី ដែល​មាន​ឈ្មោះ​បោះ​សម្លេងល្បីល្បាញ​នៅ​ទូទាំង​ពិភពលោក​តាំង​ពី​ឆ្នាំ ១៩៤៦ មក​ម្លេះ គិត​មក​ដល់​ពេល​នេះ​មាន​រយ:​ពេល ៧៦ឆ្នាំ​ហើយ​ដែល​បាន​លក់​ចេញ​បាន​ជាង ១៨​លាន​គ្រឿង​មក​ហើយ​នៅ​ទូទាំង​ពិភពលោក។

ម៉ូតូ វេស្ប៉ា គឺ​ជា​ផលិត​ផល​ដែល​មាន​នាំ​យក​មក​នូវ​វប្បធម៌ បាន​ឆ្លង​កាន់ជាតិសាស្ត្រផ្សេងៗគ្នា​តាម​រយ:ចំណងចំណូល​ចិត្ត​តែ​មួយ​នូវ​ផលិត​ផល​ដ៏​ល្អ ជា​មួយ​និង​ការ​រស់​នៅ​ក្នុង​ស្ទិល​រស់​នៅ​លំដាប់​ផ្សា​ភ្ជាប់​ជា​មួយ​យុវជន​។ សព្វ​ថ្ងៃ​នេះ​សហគមន៍​វេស្ប៉ា​នៅ​ជុំវិញ​ពិភពលោក​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​ស្រលាញ់​វេស្ប៉ា​រាប់​ពាន់​នាក់​ និង​ត្រូវ​បាន​បង្ហាញ​ពី​រចនាបថ​អុីតាលី សិល្ប: ដែល​ភាព​ល្បី​ល្បាញ​ទាំង​អស់​នេះ​ត្រូវ​បាន​បង្ហាញ​តាម​រយ:​ផលិត​ផល​របស់​វេស្ប៉ា​នៅក្នុង​ប្រទេស​កម្ពុជា៕

អត្ថបទ៖ ម៉េងងី

មតិយោបល់