• 2022-06-14 08:11:09
  • ព័ត៌មាន

នេះៗ​ឡាន​អគ្គិសនី Toyota ចេញមកបន្តកន្ទុយឥតដាច់

  • 2022-06-14 08:11:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota ទើបតែ​ទម្លាយ​ចេញ​រូបភាព​គំរូ​រថយន្តអគ្គិសនីអនាគត​មួយទៀតហើយ​គឺ​ម៉ូដែល Compact Cruiser EV ហើយ​លើកនេះ​គឺ​មាន​រូបភាព​ច្រើន​គួរឱ្យកត់សម្គាល់។

Concept រថយន្តToyota CompactCruiser EV ត្រូវបាន​ឌីហ្សាញ​ដោយ​Toyota Europe Design Development ក្នុងប្រទេស​បារាំង។ រថយន្ត​នេះ មាន​ទីផ្សារ​គោលដៅ​ទៅលើ​អតិថិជន​វ័យ​ក្មេង​ដែល​ចូល​ចិត្ត​ធ្វើដំណើរកម្សាន្តបែប Off-Road។

គួរដឹងថារថយន្ត​នេះ បាន​ទទួលពាន​រង្វាន់​ Car Design Award 2022 ក្នុងប្រភេទ​ជាគំរូ​រថយន្ត​ដែល​ឌីហ្សាញ​បាន​ស្អាតបំផុត។ បើមើល​តាមរូបភាព វាស្រដៀង​នឹង​ FJ Cruiser ដែរ ​និងមាន​ទំហំ​ប៉ុន Suzuki Jimny។

bZ4Xជារថយន្តអគ្គិសនី​ដំបូងដែល​ Toyota បាន​បញ្ចេញ​ផ្លូវការហើយ ដែល​ទទួលបាន​ការចាប់អារម្មណ៍ខ្លាំងមែនទែន។ ឃើញ​បែបនេះ Toyota ក៏កាន់តែមានទឹកចិត្ត ហើយ​ចាប់ផ្តើមឆ្ពោះ​ទៅរក​ការផលិត​រថយន្ត​អគ្គិសនី​កាន់តែខ្លាំងឡើងដែរ។

អ្វី​ដែល​ធ្វើឱ្យគេភ្ញាក់ផ្អើល​បំផុត​គឺ​កាលពីខែធ្នូ ឆ្នាំ២០២១​កន្លងទៅ Toyota និង Lexus រួមគ្នា​បញ្ចេញ​រថយន្តអគ្គិសនី​អនាគត​ ១៥ម៉ូដែល ដែល​ជាប្រភេទ sedan, SUV, ភីកអាប់ វែន និងស្ព័រសុទ្ធតែមាន​រូបរាងអេមទំនើប៕

អត្ថបទ៖ សំភី

មតិយោបល់