• 2022-06-13 08:48:22
  • ព័ត៌មាន

Toyota ជិត​ចេញឡាន​អគ្គិសនីថ្មីមួយទៀត កាន់តែ cute កាន់តែកាច ឃើញចង់ទិញជិះភ្លាម

  • 2022-06-13 08:48:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota ត្រូវបានគេដឹងថា គ្រោងនឹង​បញ្ចេញ​រថយន្ត​អគ្គិសនីរបស់ខ្លួន​បន្ថែមទៀត គឺ​ម៉ូដែល C-HR បន្ទាប់ពី bZ4X ចេញជាផ្លូវការហើយ និង bZ5 ឬ bZSDN ដែលត្រូវបាន​លេចធ្លាយតម្រុយ​កាលពីពេលថ្មីៗនេះផងដែរ។

រថយន្ត C-HR នេះ អាច​នឹង​ជារថយន្ត Small SU EV ឬ bZ3X ដែល​ Toyota បាន​បញ្ចេញ​វា​ក្នុងចំណោម​រថយន្តអគ្គិសនី​ជាច្រើន​ទៀត​ កាលពីចុងឆ្នាំកន្លងទៅ។

បើតាម​ការចុះផ្សាយរបស់វេបសាយ​ជប៉ុន Response Jp ដែលដកស្រង់ចេញពី Spyder7 ឱ្យដឹងថា រថយន្ត C-HR នឹង​មាន​ជម្រើស​ប្រើ​អគ្គិសនីសុទ្ធ និង​ម៉ាស៊ីន​សាំង Hybrid។ វា​នឹង​បន្ត​អភិវឌ្ឍ​លើគ្រោងឆ្អឹង TNGA ដដែល។ ចំពោះ​លក្ខណៈលម្អិតអំពី​ប្រភេទប្រើអគ្គិសនីសុទ្ធ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ ប៉ុន្តែសម្រាប់​ Hybrid ​វាទំនង​ជាប្រើ​ម៉ាស៊ីន​ចំណុះ ២,០លីត្រ។

បើតាម​ប្រភពព័ត៌មាន​ខាងលើអះអាងថា Toyota នឹង​បញ្ចេញ​រថយន្ត​ស៊េរីថ្មីនេះ នៅអំឡុងឆ្នាំ​២០២៣៕

អត្ថបទ៖ សំភី

មតិយោបល់