• 2022-06-06 03:52:42
  • គន្លឹះ

ដឹងតែសល់លុយ​ពីការធ្វើឡាន បើ​ចេះតិចនិក​ថ្មី៥យ៉ាងនេះពេលបើកលើផ្លូវលិចទឹក

  • 2022-06-06 03:52:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងអំឡុងរដូវ​ធ្លាក់ភ្លៀង​នេះ ម្ចាស់រថយន្ត​គ្រប់គ្នា​មិនថារថយន្តទាប ខ្ពស់ ប្រើសាំងសុទ្ធ ឬ Hybrid នោះទេ ការពិត​គឺសុទ្ធតែបារម្ភ​ពីការ​បើកបរលើផ្លូវលិចទឹក ដោយសុទ្ធតែអាច​មានហានិភ័យ​ឈានដល់ការរលត់ម៉ាស៊ីន ឬមាន​បញ្ហាផ្សេងៗកើតឡើង បើ​មិនចេះពីរបៀបបើក​ទេនោះ។

ជាមួយគ្នានោះ យើងសូមបង្ហាញ​គន្លឹះសំខាន់ទាំង៥ ពេល​ប្រឈមនឹង​ការបើកលើផ្លូវលិចទឹក ដោយដកស្រង់ចេញ​ពី​ផេកហ្វេសប៊ុក Nissan Cambodia ដូចខាងក្រោម៖

១. ត្រូវដឹងពីកម្ពស់អតិបរមារថយន្តរបស់លោកអ្នក និងកុំបើកបរលើសកម្ពស់រថយន្តដែលបានកំណត់។

២. ពេលបើកបរចូលកន្លែងទឹកលិច កុំបើកឱ្យ​លឿនជាង ៣គីឡូម៉ែត/ម៉ោង ដើម្បីជៀសវាងការខូចម៉ាស៊ីន អ៊ែរ និងប្រព័ន្ធភ្លើង។

៣. រក្សាល្បឿនឱ្យថេរ ដើម្បីកុំឱ្យ​ទឹកចូល​បំពង់ស៊ីម៉ាំង

៤. បើកបររថយន្តជាជួរ ដើម្បីជៀសវាងការកកស្ទះតាមផ្លូវដែលទឹកលិច

៥. បន្ទាប់ពីបើកបរឆ្លងកាត់តំបន់ទឹករួច កុំភ្លេចពិនិត្យមើលពីភាពខុសប្រក្រតីរបស់រថយន្ត ឬការបាក់បែកផ្សេងៗ៕

មតិយោបល់