• 2022-06-02 03:07:18
  • ផលិតផលថ្មី

គ្រួសារ Corolla Cross ទើបថែម​សមាជិកថ្មីឆ្នាំ២០២៣ ប្រើ Hybrid ស៊ីសាំងតិចជាងមុន

  • 2022-06-02 03:07:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Toyota បាន​ពង្រីក​បន្ថែមសមាជិកគ្រួសារ Corolla Cross មួយថ្មីទៀតហើយ គឺម៉ូដែល​ Corolla Cross Hybrid ឆ្នាំ២០២៣ ដើម្បី​ផ្តល់ជម្រើស​ច្រើនបែបសម្រាប់​អតិថិជន​ក្នុងទីផ្សារ SUV។

រថយន្ត​ថ្មីនេះ ត្រូវបាន​អភិវឌ្ឍ​លើគ្រោងឆ្អឹង​ TNGA-C ធ្វើឱ្យការបើកបរ​កាន់តែរលូន ហើយ​ជាមួយនឹង​ការប្រើប្រាស់​ប្រព័ន្ធ Hybrid របស់ Toyota ជំនាន់ទី៥នេះ វាកាន់តែជួយដល់ការសន្សំសំចៃ​សាំងតែកម្លាំង​ម៉ាស៊ីនខ្លាំង ដែល​មានកម្លាំងដល់ ១៩៤សេះ។ កម្រិតប្រើប្រាស់សាំងគិតជាមធ្យម គឺ ៦,៣លីត្រ/១០០គីឡូម៉ែត្រ។

Corolla Cross Hybrid 2023 នឹងមាន​ option ចំនួន៣ គឺ S, SE និង XSE។

-សម្រាប់ option S និង SE បំពាក់​យ៉ាន់កង់ alloy ទំហំ ១៧អ៊ីញ មានប្រព័ន្ធកម្សាន្ត​ Touchscreen ៨អ៊ីញ, ប្រព័ន្ធបូមបែបស្ព័រ, ចង្កៀង​ជាប្រភេទ LED និង​ប្រើសោ smart key។ និយាយដោយឡែកសម្រាប់ option SE បន្ថែម​កញ្ចក់ privacy glass, កាងដំបូល និង paddle shifter។

-សម្រាប់ option XSE គឺ​រថយន្ត​នេះ​កាន់តែបន្ថែមនូវរាងបែបស្ព័រ បំពាក់យ៉ាន់កង់ alloy ទំហំ ១៨អ៊ីញ ចង្កៀង LED បែប Premium និងមាន​អំពូលកាត់អ័ព្ទ ព្រមទាំងមានមុខងារកម្តៅពូក​ខាងមុខផងដែរ។

ចំពោះ​ប្រព័ន្ធ​សុវត្ថិភាព​វិញ គឺ​វាបំពាក់​ Toyota Safety Sense 3.0 ដោយ​វានឹងធ្វើឱ្យ​សេនស័រ​ធ្វើការ​កាន់តែមានប្រសិទ្ធភាពជាងមុន ដូចជា ប្រព័ន្ធព្រមាន​ពេល​មានឧបសគ្គ​នៅខាងមុខ​ដែល​នឹងអាចប៉ះទង្គិចគ្នា ហ្វ្រាំង​អូតូ ប្រព័ន្ធ​ជួយឱ្យរថយន្ត​រក្សា​ការបើកក្នុងគន្លងត្រឹមត្រូវ ​ភ្លើង​ហ្វាអូតូ ប្រព័ន្ធគ្រប់គ្រង​ល្បឿនអូតូ មុខងារ Blind spot និងមុខងារ​សម្គាល់​ផ្លាកសញ្ញាចរាចរណ៍ជាដើម។

យ៉ាងណាមិញ ក្រុមហ៊ុន Toyota មិនទាន់បាន​ទម្លាយ​ពីតម្លៃរបស់រថយន្ត Corolla Cross Hybrid ថ្មីនេះ​នៅឡើយទេ៕

អត្ថបទ៖ សំភី

មតិយោបល់