• 2022-05-23 02:42:49
  • ផលិតផលថ្មី

Corolla ចេញស៊េរី​ថ្មី​ទៀតហើយ តែ​មួយនេះ​ប្រើសម្រាប់​រកលុយមកវិញ

  • 2022-05-23 02:42:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota បាន​បញ្ចេញ​រថយន្ត Corolla បែបពាណិជ្ជកម្ម ហៅថា Corolla Commercial 2022 ត្រូវបានអភិវឌ្ឍ​ជាពិសេស​សម្រាប់​ការប្រើប្រាស់​ក្នុងការ​រកស៊ី​ដឹកជញ្ជូនទំនិញ។

កៅអី​ខាងក្រោយ អាច​ដកចេញបានដើម្បី​បង្កើន​ភាព​ធំទូលាយ​មានចំណុះ ១៣២៦លីត្រ ហើយ​អាចផ្ទុក​ឥវ៉ាន់​ដល់ ៤២៥គីឡូក្រាម និង​អាចអូសសណ្តោង​បានដល់ ៧៥០គីឡូក្រាម។

ក្នុងការប៊ីននេះដែរ វាបំពាក់​ប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ៨អ៊ីញ អាចភ្ជាប់ Apple CarPlay និង Android Auto, កាមេរ៉ាមើលក្រោយ, ចង្កៀងមុខបិទបើកអូតូ, ប្រព័ន្ធកម្តៅ និងត្រជាក់អូតូជាដើម។ វា​ក៏បំពាក់​ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense រួមមាន​ដូចជា ប្រព័ន្ធព្រមាន​ពេលមាន​ឧបសគ្គ​ខាងមុខ​ដែល​នឹង​អាច​ប៉ះទង្គិច​គ្នា, ប្រព័ន្ធ​គ្រប់​គ្រងល្បឿន​អូតូ, ប្រព័ន្ធព្រមាន​ពេល​រេចង្កូត​ចេញពីគន្លង និងភ្លើង​ហ្វា​អូតូជាដើម។

ចំណុចពិសេស​មួយទៀត គឺ​វា​ជារថយន្តវ៉ែន Corolla ដំបូង​ដែល​ប្រើ​ម៉ាស៊ីន Hybrid សម្រាប់​ទីផ្សារអង់គ្លេស និងអឺរ៉ុប។ ម៉ាស៊ីន​វា​គឺមានចំណុះ ១,៨លីត្រ ផលិតបាន​កម្លាំង ១២០សេះ និង​កម្លាំង​រមួល ១៤២ញ៉ូតុនម៉ែត្រ ដោយ​វារាងស្ទក់បន្តិច​ពោលគឺ​ជាន់ស្ទុះពីល្បឿន ០ ដល់ ១០០គីឡូម៉ែត្រ/ម៉ោង ប្រើពេល ១១,១វិនាទី និង​ល្បឿន​អតិបរមា ១៨០គីឡូម៉ែត្រ/ម៉ោង។

រថយន្ត​ Toyota Corolla Commercial 2022 ត្រូវបានដាក់​លក់​នៅអង់គ្លេស និងអឺរ៉ុប​ ក្នុងតម្លៃ ២៦ ៥១០អឺរ៉ូ ឬ​ប្រហែល ២៨ ០០០ដុល្លារ៕

អត្ថបទ៖ សំភី

មតិយោបល់