• 2022-05-20 04:15:12
  • ព័ត៌មាន

នារីបម្រើការលើយន្តហោះម្នាក់ប្រាប់ថា Elon Musk ស្ទាបអង្អែល​​នាង​ក្នុង​បំណង​មិន​ល្អ

  • 2022-05-20 04:15:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងរ៉ាវកំពុង​ក្តៅគគុក​ទាក់ទិន​នឹង​លោក Elon Musk ដែលជា​មហាសេដ្ឋី​លេខ​មួយ​លើពិភពលោក ត្រូវ​បាន​សារព័ត៌មាន​ Business Insider ចុះផ្សាយថា លោក​បាន​ស្ទាបអង្អែល​​ក្នុង​បំណង​មិន​ល្អទៅ​លើអ្នកបម្រើការលើយន្តហោះជានារីភេទម្នាក់។

ករណី​នេះ​ត្រូវ​បាន​ភាគីខាង​គណៈគ្រប់គ្រង​ជាន់​ខ្ពស់​ម្នាក់​នៃក្រុមហ៊ុន SpaceX បាន​បង់ប្រាក់​សង​​ជម្ងឺចិត្ត​ចំនួន ២៥ ម៉ឺនដុល្លារ​រួចរាល់​​ហើយ​។ យោង​តាមប្រភព​ពី​សារព័ត៌មាន​ខាង​លើ​បាន​ស្រង់​សម្ដី​មិត្តភក្តិ​របស់​នារី​រងគ្រោះ​ដែល​ធ្វើការដូចគ្នា​នៅ​ក្នុង​យន្តហោះមួយគ្រឿងនោះ (​មិន​បង្ហាញ​ឈ្មោះ​) ដែលជា​ដៃគូ​សហការ​នឹង​ក្រុមហ៊ុន SpaceX មកធ្វើ​សាក្សី​សារភាព​ថា៖ «អំឡុងពេលហោះហើរ​មិត្តភក្តិ​របស់​នាង​ត្រូវបាន​ក្រុម​ការងារ​លោក Elon Musk មក​អញ្ជើញ​នា​ងឲ្យ​ទៅ​ ម៉ាស្សា​ខ្លួន ក្នុង​បន្ទប់ផ្ទាល់របស់​លោក Elon ជាលក្ខណៈ VIP ។ ពេល​នោះ​មិត្តភក្តិ​នាង​​ថា លោក Elon ស្រាត​ខោ​ខ្លួន​ឯង​សល់ត្រឹម​ជង្គង់ និង​ថែម​ទាំង​យក​ជើង​គាត់​ មក​ត្រដួស​នឹង​ខ្លួន​ប្រាណ​នាង​។ លើសពីនេះ​ទៀត មិត្តភក្តិ​នាង​ថា បើសិន​នាង​ព្រម​ លោក​នឹង​ចំណាយ​ឲ្យ​នាង [....]​។ (ប្រភព​ក៏​បញ្ចប់សាច់រឿង​ត្រឹម​នេះទៅ…)។»

ប្រភពដដែល​បាន​បន្ថែម​ទៀតថា រំលង​ប៉ុន្មាន​ថ្ងៃ​ក្រោយ នារីរងគ្រោះ​ក៏​បាន​ដាក់​ពាក្យបណ្ដឹង​​មក HR Department ដេប៉ាតឺម៉ង់​ធនធាន​មនុស្ស​នៃ​ក្រុមហ៊ុន SpaceX ប៉ុន្តែភាគីក្រុមហ៊ុន​​បាន​ដោះស្រាយ​សង​ជា​ទឹក​​ប្រាក់​ចំនួន ២៥ មុឺនដុល្លារ​អាមេរិក​ ជាថ្នូរ​នឹង​ការឡើង​តុលាការ និង​បិទ​បញ្ចប់រឿង​ហាម​កុំ​ឲ្យ​នាង​និយាយ​អាក្រក់ពី​លោក Elon Musk ដែល​អាច​ប៉ះពាល់​ដល់​កិត្តិយស​នៃ​ក្រុមហ៊ុន SpaceX និង Tesla ។​

ទោះ​ជា​យ៉ាង​ណា​មិញ​ ភាគី​សាមី​ខ្លួន​លោក Elon Musk បាន​ចេញ​មក​បកស្រាយ​ជុំវិញ​ករណី​នេះ​ថា៖ «អ្នកដឹង​រឿង​រ៉ាវទើប​ដឹង។ វា​មាន​បញ្ហា​ជាប់​ទាក់​ទង​នឹង​នយោបាយ​។​ បើសិន​ខ្ញុំចេះ​​បៀតបៀន​ផ្លូវភេទ​ទៅ​លើ​នារី​ នេះ​ប្រហែល​ជា​មិន​មែន​លើក​ទី​មួយ​ក្នុង​បទពិសោធន៍​ហោះ​ហើរ​ជាង ៣០ ឆ្នាំ​របស់​ខ្ញុំ​នោះ​ទេ។​»

សូម​បញ្ជាក់​ផង​ដែរ​ថា ករណី​នេះ​បាន​កើត​ឡើង​តាំងពី​ឆ្នាំ ២០១៨ មក​ម្ល៉េះ​ ប៉ុន្តែ​ថ្មីៗ​នេះ​ត្រូវបា​​ន​សារព័ត៌មាន​បរទេស​លើក​មក​ចុះផ្សាយ​ រហូត​ដល់​សាមីខ្លួន​បង្ហោះកាលពីថ្ងៃទី ១៨ ខែ​ឧសភាថា៖ «មាន​គេ​វាយប្រហារ​មកខ្ញុំ​​បែប​​នយោបាយ​ ​ក្នុង​រយៈកាល​ប៉ុន្មានខែខាង​មុខ​នេះ៕​»

ប្រែសម្រួលដោយ៖ រក្សា | ប្រភព៖ Theverge

មតិយោបល់