• 2022-05-20 03:49:22
  • ផលិតផលថ្មី

Sienna 2023 ម៉ូដែលពិសេស​ថ្មី​ទើបចេញ កាន់តែឡូយ ឃើញ​ចង់ទិញ​ជិះហ្មង

  • 2022-05-20 03:49:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តវ៉ែន​ដ៏ពេញ​និយមរបស់ Toyota គឺ Sienna ដែល​ប្រឡូក​ចូល​ទីផ្សារ​តាំងពីឆ្នាំ​១៩៩៨មក ពេលនេះ Toyota បាន​បញ្ចេញ​ម៉ូដែលពិសេសថ្មីមួយ​ដើម្បីខួប​ ២៥ឆ្នាំនោះគឺម៉ូដែល Sienna 25th Anniversary Edition ឆ្នាំ២០២៣។

រថយន្ត​ម៉ូដែលពិសេសថ្មីនេះ ដូចនឹង​ Sienna​ XSE ដែរ ប៉ុន្តែបន្ថែម​នូវភាព​ប្រណិតខាងក្នុង​រថយន្ត។ វាមានជម្រើស ២ពណ៌ គឺ ប្រាក់ និង ស។ វាបំពាក់​យ៉ាន់កង់ alloy ខ្មៅទំហំ ២០អ៊ីញ, កាងដំបូល, speaker JBL, កញ្ចក់មើលក្រោយការពារភ្លើងហ្វាអូតូ, អំពូលភ្លើង puddle light, កម្តៅពូក និងកៅអីចងចាំ​ខាងមុខ (memory front seat) ជាដើម។

វាជាប្រភេទ​រថយន្ត Hybrid ប្រើ​ម៉ាស៊ីន​ចំណុះ ២,៥លីត្រ ជាមួយម៉ូទ័រអគ្គិសនី ផលិតបានកម្លាំងសរុប ២៤៥សេះ និង​កម្លាំងរមួល ៣៩០ញ៉ូតុនម៉ែត្រ ដោយមានជម្រើសប៉ុង១ និង​ប៉ុង២។ កម្រិតស៊ីសាំងគឺប្រហែល ៦,៥លីត្រ ក្នុង១០០គីឡូម៉ែត្រ។

តែយ៉ាងណា Toyota មិនទាន់ទម្លាយ​តម្លៃ និង​ពេល​វេលា​នៃការចេញ​លក់រថយន្ត Sienna ថ្មីនេះនៅឡើយទេ ប៉ុន្តែគេរំពឹងថា វា​នឹង​ចេញ​លក់​ក្នុងរយៈពេល ពីរបីខែទៀត ហើយតម្លៃអាច​ខ្ទង់ជាង ៤ម៉ឺនដុល្លារ​សម្រាប់ទីផ្សារអាមេរិក៕

អត្ថបទ៖ សំភី

មតិយោបល់