• 2022-05-17 08:43:15
  • ផលិតផលថ្មី

Lexus UX 2023 កាន់តែទំនើប តែខកចិត្តតិច វា​មាន​ជម្រើសម៉ាស៊ីនមួយគត់

  • 2022-05-17 08:43:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រថយន្ត​ Lexus UX 2023 ត្រូវបាន​បញ្ចេញ​ហើយ ដែល​មនុស្សទូទៅ​អាចនឹង​យល់ច្រលំថា​វា​ជាប្រភេទ​រថយន្ត​អគ្គិសនី តែការ​ពិត​គឺវាមក​តែ​ជាមួយម៉ាស៊ីន Hybrid មួយគត់ សម្រាប់​ទីផ្សារអូស្រ្តាលី។

យើងអាចហៅរថយន្ត​បានម្យ៉ាងទៀតថា UXh 2023 ដែល​អក្សរ​ h តំណាងឱ្យពាក្យ Hybrid។ វា​ប្រើ​ម៉ាស៊ីនចំណុះ ២,០លីត្រ និង​ម៉ូទ័រ​អគ្គិសនីមួយបំពាក់​នៅកង់ក្រោយ ផលិតបាន​កម្លាំង​សរុប ១៨១សេះ។

រូបរាង​ខាងក្រៅរបស់វា​ផ្លាស់ប្តូរ​តិចតួច ហើយផ្នែក​ខាងក្នុង​កាន់តែទំនើប ដែលអេក្រង់​ Touchscreen មាន​ទំហំ​ដល់ ១២,៣អ៊ីញ អាចភ្ជាប់​ Apple CarPlay, Android Auto, Satellite Navigation។ ជាមួយ​គ្នានេះ វា​បំពាក់​ប្រព័ន្ធ​ជំនួយបញ្ជា​រថយន្ត​ដោយ​ប្រើសំឡេង "Hey Lexus" និង​បច្ចេកវិទ្យា​ផ្សេងៗទៀត​ដូចជា សោឌីជីថល​ និង​មុខងារ​បញ្ជា​តាមស្មាតហ្វូន​ជាដើម។

Lexus នឹងបញ្ចេញ​រថយន្ត Hybrid នេះ​ជាផ្លូវ​ក្នុងពេលឆាប់ៗនេះ ដោយតម្លៃ និង Spec របស់វា​នឹង​ត្រូវទម្លាយ​ពេល​នោះតែម្តង៕

អត្ថបទ៖ សំភី

មតិយោបល់