• 2022-04-18 04:29:08
  • ព័ត៌មាន

ស្ងាត់ៗ លេចមុខឡានស្ព័រ Toyota GR Supra ២គ្រឿង នៅស្រុកខ្មែរ

  • 2022-04-18 04:29:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីបាត់មុខជាង ២០ឆ្នាំ ហើយក៏បានបង្ហាញខ្លួនឡើងវិញកាលពីឆ្នាំ២០២០ នៅទីបំផុតរថយន្ត Toyota Supra ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងកាលពីជាង ៣០ឆ្នាំមុន ឥឡូវនេះបានបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជាហើយ។

រថយន្តស្ព័ររបស់ Toyota ដែលបានបង្ហាញខ្លួននៅស្រុកខ្មែរនោះ គឺជាម៉ូដែល Toyota GR Supra ស៊េរីឆ្នាំ២០២០ ដែលបាននាំចូលដោយឃ្លាំងឯកជនក្នុងទីក្រុងភ្នំពេញ។ វាគឺជារថយន្តប្រភេទម៉ាស៊ីនធំ ដោយមានចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង turbocharged មានកម្លាំង ៣៣៥សេះ និងកម្លាំងរមួល ៤៩៤ញ៉ូតុនម៉ែត្រ។

រថយន្តនេះប្រើប្រអប់លេខអូតូ ៨វគ្គ មាន paddle shifters ដែលអនុញ្ញាតឲ្យវាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលប្រហែល ៤,១វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរឲ្យដឹងដែរថា រថយន្ត Toyota GR Supra ក៏មានប្រភេទប្រើម៉ាស៊ីនតូចដែរ គឺចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៥៥សេះ។

យ៉ាងណាមិញ រថយន្ត Toyota GR Supra ស៊េរីឆ្នាំ២០២០ ដែលប្រើម៉ាស៊ីន ៣,០លីត្រ កាលចេញដំបូងត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពីខ្ទង់ ៥ ៣៩០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក ប៉ុន្តែចំពោះតម្លៃនៅខ្មែរយ៉ាងណានោះ មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ៕

ប្រភពរូបភាព ៖ Cambodia Car Hunter

អត្ថបទ៖ សេង ឡុង

មតិយោបល់