• 2022-04-04 02:41:36
  • ព័ត៌មាន

មាន១​ដឹងតែមាន២ហើយ! Toyota ត្រៀមចេញ​ឡានអគ្គិសនី​ថ្មី មិនមែនលំៗទេ

  • 2022-04-04 02:41:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota ​បាន​បង្ហាញ​គំរូ​រថយន្ត​អគ្គិសនីថ្មីរបស់ខ្លួន​ដែល​ជាម៉ូដែល Innova EV ក្នុងពិព័រណ៌យានយន្ត Indonesia International Motor Show 2022 ដែល​កំពុង​ធ្វើឡើង​នៅដើមខែមេសា​នេះ។

គំរូ​រថយន្ត​អគ្គិសនីនេះ ត្រូវបាន​អភិវឌ្ឍដោយ​ Toyota Astra Motor ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។ ការ​ឌីហ្សាញ​រូបរាង​ខាងមុខ​របស់​វាមិនមាន​លេចធ្លោ​ទេ តែគួរឱ្យចាប់អារម្មណ៍ត្រង់ចង្កៀងមុខ​ដែលជាប្រភេទ​ LED រំលេច​ដោយឆ្នូតពណ៌ខៀវ អំពូលកាត់អ័ព្ទ LED និង​យ៉ាន់កង់ Alloy ៦កាំ។

ចំណែក​ផ្នែក​ខាងក្នុង​វិញ ក៏​មិនមាន​អ្វី​ពិសេស​អ្វីណាស់ណាដែរ ដៃចង្កូត​មានប៊ូតុងចុចបញ្ជា កុងទ័រឌីជីថល និង​ប្រព័ន្ធ​កម្សាន្ត​ Touchscreen ក៏មាន​ទំហំតូច ប៉ុន្តែ​អ្វី​ដែល​គេ​កត់សម្គាល់នោះ គឺឃើញ​ពី​កម្រិត​អាគុយ ល្បឿន និងចម្ងាយ ក្នុងនោះ គឺ​ឃើញ​កម្រិត​អាគុយ​នៅសល់ ៦៧% អាច​បន្តការបើកបរ​បាន​ ១៣៤គីឡូម៉ែត្រទៀត ហើយ​បើតាម​ការប៉ាន់ស្មាន ពេល​សាកពេញ​ម្តងៗ វា​អាចបើកបាន​ត្រឹម​ ២០០គីឡូម៉ែត្រទៀត។

តែយ៉ាងណាមិញ Toyota មិនទាន់បាន​បញ្ជាក់​លម្អិតអំពី​ទំហំអាគុយ តម្លៃ និង​លក្ខណៈពិសេស​របស់​រថយន្ត​នេះ​នៅឡើយទេ៕

អត្ថបទ៖ សំភី

មតិយោបល់